បណ្តាញសង្គម

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រមានពីផលប៉ះពាល់នៃការប្រើបា្រស់ថ្នាំពេទ្យ ថ្នាំបុរាណ ដោយគ្មានវេជ្ជបញ្ជា និងប្រភពច្បាស់លាស់

(ភ្នំពេញ)៖ ថ្នាំពេទ្យ និងថ្នាំបុរាណជាឱសថមួយសម្រាប់ ព្យាបាលជំងឺឲ្យជាសះស្បើយ តែប្រសិនបើការប្រើប្រាស់ មិនមានការពិនិត្យពិគ្រោះ ជាមួយនឹងគ្រូពេទ្យ ឬពិនិត្យថ្នាំដែលត្រូវប្រើប្រាស់នោះ ឲ្យបានត្រឹមត្រូវ នោះវានឹងកា្លយជាអាវុធមុខពីរ អាចព្យាបាលឲ្យជា សះស្បើយ និងអាចសម្លាប់ជីវិត ក្នុងពេលមួយរំពេច។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ការប្រើប្រាស់ថ្នាំពេទ្យ ឬថ្នាំបុរាណ មិនប៉ះពាល់ដល់សុខភាព និងមានប្រសិទ្ធភាពខ្ពស់ ត្រូវពិនិត្យមើលនូវកាលបរិច្ឆេទថ្នាំ, ការចុះបញ្ជិការត្រឹមត្រូវ ពីការក្រសួងសុខាភិបាល និងពីប្រភពឲ្យច្បាស់លាស់។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបន្ដថា «សម្រាប់បងប្អូនប្រជាពលរដ្ឋ បើចង់បានសុវត្ថិភាព១០០% ក្នុងការប្រើប្រាស់ថ្នាំពេទ្យ មុនប្រើប្រាស់ ត្រូវទៅពិនិត្យជាមួយនឹងគ្រូពេទ្យ ដើម្បីដឹងច្បាស់ពីរោគសញ្ញា ដើម្បីយកវេជ្ជបញ្ជាពីគ្រូពេទ្យ យកទៅទិញថ្នាំ ហើយត្រូវពិនិត្យ មើលនៅលើសំបកប្រអប់ និងបន្ទះថ្នាំពេទ្យ នូវកាលបរិច្ឆេទ ផុតឬនៅ មានការចុះបញ្ជិការត្រូវត្រឹម ពីក្រសួងដែរអត់ ព្រោះបើឆ្លងកាត់ពីក្រសួង នឹងប្រាកដថា ថ្នាំនោះផ្សំឡើងមានបរិមាណ និងគុណភាពត្រឹមត្រូវ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា សម្រាប់ថ្នាំបុរាណវិញ ត្រូវដឹងពីប្រភពនៃថ្នាំនោះ ថាតើផ្សំឡើងដោយដើមឈើ ឬគ្រាប់ធញ្ញជាតិអ្វី មកពីអ្នកណា មានការត្រួតពិនិត្យ ត្រូវត្រឹមពីក្រសួងដែរឬទេ ព្រោះបច្ចុប្បន្ន ទាំងថ្នាំពេទ្យ និងថ្នាំបុរាណ សុទ្ធតែមានការចុះបញ្ជិការត្រឹមត្រូវ ពីក្រសួងសុខាភិបាល ដើម្បីដឹងច្បាស់ពីផលប៉ះពាល់ នៃឱសថនោះ តើអន់គុណភាព ឬក្លែងក្លាយ ដែលធ្វើឲ្យប៉ពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។

ដើម្បីស្វែងយល់ដកាន់តែច្បាស់ នៃការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណ កុំឲ្យភាពសុំានៃថ្នាំ និងប៉ះពាល់ដល់សុខភាព សូមស្ដាប់កិច្ចសម្ភាសន៍ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ស្ដីពី «ផលប៉ះពាល់នៃការប្រើបា្រស់ថ្នំាពេទ្យ និងថ្នាំបុរាណ គ្មានវេជ្ជបញ្ជា និងប្រភពច្បាស់លាស់»៕

ដកស្រង់ពី៖  Fresh news