Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ កង្វះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធ ជាហេតុនាំឲ្យការអនុវត្តន៍វិធានការបង្រ្កាបឱសថក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯករជនសហការគ្នា ឱ្យបានល្អ ក្នុងការទប់ស្កាត់ ឱសថក្លែងក្លាយ។

សម្តេចបានលើកឡើងថា ប្រើសិនបើមានការខ្វះខាត កិច្ចសហប្រតិបត្តិការ ណាមួយនោះ គឺបានធ្វ្វើឱ្យការអនុវត្ត វិធានការបង្រ្កាបឱសថ ក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញ ជាអធិបតីបើកសន្និសីទ អន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។

សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «បើសិនជាខ្វះចន្លោះនូវកិច្ច សហប្រតិបត្តិការណាមួយ យើងមិនអាចទប់ទល់ នឹងឃាតករលាក់មុខនេះបានទេ ហើយក្នុងនោះមួយផ្នែកធំ គឺជាឱសថហួសកាលកំណត់ នៃការប្រើប្រាស់ ដែលលក់ចែកចាយ ទៅគ្រប់ទីកន្លែង ហើយប្រជាជនខ្វះការយល់ដឹង»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងទៅ ដោយសារការខ្វះខាតនូវ កិច្ចសហប្រតិបត្តិការរបស់ វិស័យពាក់ព័ន្ធនេះហើយ បានធ្វើឱ្យក្រសួងសុខាភិ បាលមានការពិបាក ព្រមទាំងចាញ់ក្តីឈ្មួញនាំឱសថ ក្លែងក្លាយនៅតុលាការ។

សម្តេចបន្តថា ពេលក្រសួងសុខាភិបាល ចុះចាប់ឱសថក្លែងក្លាយ ត្រូវបានឈ្មួញអះអាងថា ពួកគេនាំចូលស្របច្បាប់ដោយសារតែរដ្ឋបានយកពន្ធពីពួកគេ ដូច្នេះពេលឡើងតស៊ូមតិនៅតុលាការ គឺក្រសួងសុខាភិបាលតែងតែចាញ់ អ្នកលក់ឱសថជាញឹកញាប់។

សម្តេចបានបញ្ជាក់ថា៖ «ចំណុចទាំងនេះ គឺជាកង្វះខាតកិច្ចសហ ប្រតិបត្តិការរវាងអាជ្ញាធរខ្លួនឯង ដូច្នេះហើយបានជាក្រោយមក បង្កើតគណៈកម្មការប្រយុទ្ធ ប្រឆាំងនឹងឱសថក្លែងក្លាយ»។

សម្តេចក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចសហការពីគ្រប់ ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន គឺមានសារសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឱសថក្លែងក្លាយ៕

ដកស្រង់ពី៖ Fresh News