Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាល ខេត្តកំពង់ធំ

  • បោះពុម្ព

កំពង់ធំ៖ ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ដែលកាន់តំណែងនេះ អស់ជាច្រើន ឆ្នាំមកហើយនោះ ត្រូវបានប្តូរចេញហើយ ជំនួសមកវិញដោយ លោក ជូ សំអាន អតីតស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំតែម្តង ។

ការផ្លាស់ប្តូរតំណែង លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្រោយ ពីមានការលេចចេញនូវ រឿងអាស្រូវមួយចំនួន បូករួមនឹងការប្តឹងផ្តល់ ពីកូនចៅក្រោមឱវាទ របស់លោកផងដែរ។

ពិធីផ្ទេរតំណែង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ ធ្វើឡើងក្រោមវត្តមាន អគ្គស្នងការ នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលខេត្តកំពង់ធំ ឯកឧត្តម អ៊ុត សំអត ព្រមទាំងមានការ អញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ ផ្សេងទៀត៕