Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេសិទ្ធិមនុស្សកម្ពុជា៖ ការពិចារណាដកអនុគ្រោះពន្ធរបស់ EU ប្រៀបដូចជាកំពុងបំផ្លាញសមិទ្ធផលរបស់ខ្លួននៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការពិចារណារបស់សហគមន៍អឺរ៉ុប លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺប្រៀបបីដូចជាមកបំផ្លាញសមិទ្ធផល នៃវិស័យកាត់ដេរ នៅកម្ពុជា។

ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានទទួលជួប លោកស្រី Rhona Smith (រ៉ូណា ស្មីត) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

លោកចាត់ទុកថា គម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ប្រៀបស្មើនឹងសហគមន៍អឺរ៉ុប បំផ្លាញសមិទ្ធផលដែល កសាងក្នុងវិស័យកាត់ដេរ។

ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់ (EU) បានយកលេសនូវសិទ្ធិមនុស្ស ដើម្បីកាត់ឬដកហូតជាស្អីក៏ដោយ ក៏ប៉ុន្តែខ្ញុំគ្រាន់តែឆ្លើយតបទៅវិញថា គាត់ធ្វើអត់ត្រូវ ទី១ អ្វីដែលគាត់ជួយហើយគាត់បំផ្លាញ នូវសមិទ្ធផល ដែលគាត់ចូលរួមជួយ អាហ្នឹងគាត់បំផ្លាញម៉ង»។

លោក កែវ រ៉េមី បានបន្តថា ការដែលនិយាយចោទថាកម្ពុជា គ្មានការគោរពសិទ្ធិគឺមិនត្រឹមត្រូវនោះទេ ប្រសិនបើក្រឡែកទៅមើល ប្រទេសជិតខាងយើងខ្លះ គឺមានតែគណបក្សនយោបាយតែមួយ ហើយស្ថានភាពសិទ្ធិមនុស្សវិញ មិនមានភាពល្អប្រសើរ ដូចប្រទេសកម្ពុជានោះទេ បែរជាផ្តល់ការអនុគ្រោះពន្ធ រួចចោទកម្ពុជាថាមិនគោរពសិទ្ធិមនុស្សទាំងនេះ គឺមិនត្រឹមត្រូវនោះទេ។

លោកបានបន្ថែមទៀតថា ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា រក្សាលំនឹងបានជានិច្ចដោយមានការ យកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ទៅលើជីវភាពរស់នៅ របស់កម្មករ-កម្មការិនី ដោយបង្កើតយន្តការចុះ ពិនិត្យផ្ទះសម្បែងព្យាយាម ទប់ស្កាត់មិនឱ្យឡើងថ្លៃភ្លើង ថ្លៃទឹក និងកន្លែងស្នាក់នៅព្រមទាំង សេវាកម្មមួយចំនួនធំជាហូរហែរ ហើយនៅឆ្នាំ២០១៩ ខាងមុននេះ ប្រាក់ខែកម្មករ-កម្មការិនី នឹងឡើងជាង១៨០ដុល្លារ ដូច្នេះមានន័យថា សូម្បីតែប្រាក់ខែអប្បរមានៅកម្ពុជា មានកម្រិតខ្ពស់ជាង បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យ EU ពិចារណាសារជាថ្មី កុំឱ្យសមិទ្ធផលបានល្អក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល បានជោគជ័យគាត់ទៅបំផ្លាញដោយខ្លួនគាត់អាហ្នឹងខាតបង់ខាងកម្មករ-កម្មការិនី»។

លោកបានបញ្ជាក់ជូនអ្នក រាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺស្របទៅតាមច្បាប់ ជាពិសេសគោរពសិទ្ធិប្រជាពលរដ្ឋ និងមិនរំលោភបំពានដែលបង្ក ឱ្យប៉ះពាល់ដល់ប្រជាពល រដ្ឋណាមួយនោះឡើយ។

កម្ពុជានឹងបន្តការពិនិត្យ និងតាមដានស្ថានភាពការ រស់នៅរបស់ទណ្ឌិតតាមបណ្តា ពន្ធនាគារមួយចំនួន ដើម្បីលើកស្ទួយសិទ្ធិមនុស្សកម្ពុជា៕

ដកស្រង់ពី៖  Fresh News