Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Michael R. Pompeo (Mike Pompeo) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរ ចំពោះប្រជាជនកម្ពុជា នៅខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបើយោងតាម គេហទំព័រផ្លូវការរបស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក។

នៅក្នុងសារអបអរសាទររបស់លោក Mike Pompeo បានសរសេររៀបរាប់ថា៖ «តាងនាមឱ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងការអបអរ សាទរចំពោះប្រជាជនកម្ពុជា នាឱកាសខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា។

ទំនាក់ទំនងដ៏រឹងមាំរ វាងប្រជាជនអាមេរិក និង កម្ពុជា បានផ្តល់ប្រយោជន៍ដល់ ប្រទេសរបស់យើងទាំងពីរ។

ជារៀងរាល់ឆ្នាំភ្ញៀវទេស ចរអាមេរិកប្រមាណជាង ១៧០,០០០នាក់ បានឃើញនូវទិដ្ឋ ភាពដ៏ស្រស់បំព្រង និង ស្វែងយល់ពីប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជាផ្តល់ជូន ខណៈដែលពួកយើងនៅសហរដ្ឋអាមេរិក សប្បាយរីករាយនឹងការ រួមចំណែករបស់សហគមន៍ ខ្មែរអាមេរិកាំងក្នុង ការធ្វើឲ្យសង្គមរបស់យើងមានភាពចម្រុះ និងសំបូរបែប។

ពួកយើងសូមចែករំលែកក្តីសង្ឃឹម សម្រាប់ការអភិវឌ្ឍប្រទេស កម្ពុជាឆ្ពោះទៅរកសង្គម ដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌»។

សូមជំំរាបថា ស្របពេលខួបលើកទី៦៥ឆ្នាំ នៃការទទួលបាន ឯករាជ្យពីប្រទេសបារាំង នឹងចូលមកដល់នៅថ្ងៃទី០៩ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរំលឹកថា ប្រជាពលរដ្ឋខ្មែរទាំង អស់ត្រូវចងចាំ និងដឹងគុណនូវគុណូបការៈរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការធ្វើព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីប្រទេសបារាំង កាលពីឆ្នាំ១៩៥៣៕

ដកស្រង់ពី៖  Fresh News