Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចមិនមែនជានាយករដ្ឋមន្ដ្រី ដែល​យកសុទ្ធតែសាច់ញាតិមកធ្វើមន្ដ្រីនោះទេ ហើយសម្ដេចក៏មានប្អូនម្នាក់ ធ្វើកម្មកររោងចក្រ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអះអាងថា សម្ដេចមិនមែនជានាយករដ្ឋមន្ដ្រី ដែលយកសុទ្ធតែបងប្អូន សាច់ញាតិមកធ្វើជាមន្ដ្រី ឬថ្នាក់ដឹកនាំនោះទេ ខណៈដែរបងប្រុសរបស់សម្តេចម្នាក់មិនមានតួនាទីអ្វីទាំងអស់ ហើយប្អូនសម្តេចក៏មិនមានតំណែងធំនោះទេ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា

ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សព្វថ្ងៃនេះសម្ដេចមាន ប្អូនជីដូនមួយម្នាក់ ដែលកំពុងតែធ្វើកម្មកររោងចក្រ ហើយសម្ដេចថា សម្ដេចយកសាច់ញាតិមកធ្វើការ ចំពោះតែអ្នកមានសមត្ថភាពប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នាយករដ្ឋមន្ដ្រីមួយនេះ ក៏មិនមែនសុទ្ធតែយកបងប្អូនយក មកតែងតាំងឲ្យធ្វើការងារនោះដែរ [...] បងប្រុសរបស់ខ្ញុំម្នាក់ អត់ដែលលឺឈ្មោះផង ដែលជាបងបង្កើតតែ មិនមានសមត្ថភាព សូម្បីធ្វើប្រធាននា យកដ្ឋានក៏ធ្វើមិនបានផង អស់ខ្ពស់ហើយត្រឹម អនុប្រធាននាយកដ្ឋាន។

ដែលនោះវាស្ថិតនៅលើសមត្ថភាពរបស់គេ ហើយគ្រាន់តែប៉ុណ្ណឹងអាចយល់បាន អំពីចរិករបស់ ហ៊ុន សែន ហើយ»។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្អូនៗរបស់សម្ដេចគ្មានអ្នកណាធ្វើធំនោះទេ ខណៈដែលជីដូនមួយបង្កើតរបស់សម្ដេច កំពុងធ្វើកម្មកររោងចក្រនៅស្ទឹងមានជ័យ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានក៏លើកឡើងនូវការចុះផ្សាយមួយថា សម្ដេចតែងតាំងកូនធ្វើជាមន្ដ្រី ឬថ្នាក់ដឹកនាំ ហើយសម្ដេចបានចោទសួរ ត្រឡប់ទៅវិញថា «កូនរបស់ខ្ញុំជាមនុស្សទេ? ជាពលរដ្ឋទេ?»។

សម្ដេចបន្ដថា កូនៗរបស់សម្តេចសុទ្ធតែជាមនុស្ស ជាពលរដ្ឋខ្មែរ ហើយសុទ្ធតែបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិត អនុបណ្ឌិតមកពីបរទេស។ សម្ដេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «និយាយពីរឿងតែងតាំងកូនខ្ញុំ សុទ្ធតែថ្នាក់បណ្ឌិត អនុបណ្ឌិត តើយកវាមកបោះចោលឬស្អី? តើឲ្យការងារគេធ្វើបានទេ? កូនរបស់មន្ដ្រីរាជការនានា គេក៏បានទទួលការបណ្ដុះបណ្ដាលចឹងយកទៅណា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើយផងដែរថា សមាជិកបក្សប្រឆាំងខ្លះដែល លួចមកចុះចូលជាមួយសម្ដេច តែងតែកាន់ឯកសារសុំតំណែងនេះ តំណែងនោះពីសម្ដេចមិនចេះចប់ មិនចេះហើយ ដែលសម្ដេចសុំមិនបញ្ចេញ ឈ្មោះសមាជិកបក្សប្រឆាំងនោះទេ៕

ដកស្រង់ពី៖  Fresh News