Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល៖ គិតត្រឹមខែតុលានេះ ភោជនីយដ្ឋានជាង២ពាន់កន្លែង មិនទាន់សហការជាមួយក្រសួង ក្នុងការផ្ដល់សុវត្ថិភាពចំណីអាហារនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមខែតុលានេះ ភោជនីយដ្ឋាន និងអាហារដ្ឋាននៅកម្ពុជា សរុប៤,៥៦២ ក្នុងនោះមាន២,០២០ ភោជនីយដ្ឋាន ដែលទទួលបានការបណ្ដុះបណ្ដាល ឬវិញ្ញាបនបត្រ អនាម័យចំណីអាហារ និងគោលការណ៍ អនុវត្ដន៍ល្អពីក្រសួង នៅឡើយជាង២ពាន់ភោជនីយដ្ឋានទៀត មិនទាន់សហការជាមួយក្រសួង ក្នុងការផ្ដល់សុវត្ថិភាព ចំណីអាហារដល់ប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងឱកាស បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្ដន៍ អនាម័យល្អ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារភ្នំពេញ ។

លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានថ្លែងថា គិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ អាហារដ្ឋាន និងភោជនីយដ្ឋាន ទូទាំងប្រទេសសរុប ៤,៥៦២ មានវិញ្ញាបនបត្រ អនាម័យ និងស្លាកសញ្ញា(Logo) ២,០២០ ដោយមានLogo ចំនួន ១,៤៣១ គឺកម្រិតល្អA៖ ៤៣៥, បង្គួរB៖ ១២៣ និងមធ្យមC៖៣១ សម្រាប់ហាងដែលទទួលបានការបណ្ដុះបណ្ដាល និងវិញ្ញាបនបត្រ មិនទាន់បានទទួលបាន Logo ត្រូវបន្ដប្រឹងប្រែង ពង្រឹងគុណភាពបន្ថែមទៀត។

លោកបន្ដថា «សូមអំពាវនាវដល់ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់ សូមមកទទួលការវគ្គ បណ្ដុះបណ្ដាលអនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្ដពង្រឹងសមត្ថភាព លើគុណភាព អនាម័យ និងបំពេញកាតព្វកិច្ច ជាអាជីវករមួយដ៏ត្រឹមត្រូវ ដើម្បីក្លាយជាភោជនីយដ្ឋានស្ដង់ដាមួយ ដែលផ្ដល់ទំនុកចិត្ដ និងទទួលបានកិត្ដិយស ពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ ពិសេសការរួចចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយចំណីអាហារនៅកម្ពុជា»។

\លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បញ្ជាក់ថា ការបណ្ដុះបណ្ដាលស្ដីពី ការអនុវត្ដន៍ អនាម័យល្អ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន គឺមិនមែនមានតែនៅកម្ពុជាយើងទេ គឺមានគ្រប់ប្រទេសបណ្ដាប្រទេស។
សម្រាប់កម្ពុជា ក៏នឹងបន្ដប្រឹងប្រែងក្នុងការផ្ដល់ ចំណេះដឹងដែលទទួលបានពីការ បណ្ដុះបណ្ដាលពីក្រៅប្រទេស ក្រោមជំនួយពីរដ្ឋាភិបាល ណូវេហ្សឡង់ មកអភិវឌ្ឍន៍វិស័យ ចំណីអាហារនៅកម្ពុជា ប្រកបដោយគុណភាព និងស្ដង់ដាខ្ពស់ដូច បណ្ដាប្រទេសដូច្នេះដែរ៕

ដកស្រង់ពី៖   Fresh news