Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធុរកិច្ចជនអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ

  • បោះពុម្ព

(បាងកក, ថៃ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធុរកិច្ចជនអាមេរិក-អាស៊ាន អញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាស វិនិយោគនៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី បានសន្យាថា នឹងជួយសម្របសម្រួលដល់ ក្រុមហ៊ុនរបស់អាមេរិក ទាំងអស់ដែលមានបំណង រកស៊ីនៅកម្ពុជា។

សំណើអញ្ជើញធុរកិច្ច ជនអាមេរិកមកសិក្សា ស្វែងរកឱកាសវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងក្នុងពេលលោក ទេសរដ្ឋមន្ត្រី ជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីក្រុងបាងកក ប្រទេសថៃ។ ជំនួបពិភាក្សានេះមានការ ចូលរួមពីតំណាងក្រុមហ៊ុន ធំៗរបស់អាមេរិកចំនួនរួមមាន៖ 3M, Autodesk, Bechtel, Caterpillar, FedEx Express និង UPS។

កិច្ចពិភាក្សាផ្តោតសំខាន់ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ការទទួលបានអត្ថប្រយោជន៍ ពីភាពខ្លាំង និងធនធានរបស់ក្រុមហ៊ុន អាមេរិកដែលឈានមុខគេ ព្រមទាំងវិធីដែលក្រុមប្រឹក្សា និងសមាជិករបស់ក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-អាស៊ាន អាចជួយប្រទេសកម្ពុជា ក្នុងការសម្រេចគោលដៅ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោកទេសរដ្ឋមន្រ្តីបាន ជម្រាបជូនក្រុមប្រឹក្សា អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, កំណើនសេដ្ឋកិច្ចថេរ, បរិយាកាសនយោបាយល្អ, គោលនយោបាយគាំទ្រវិនិយោគ, ទីតាំងប្រកបដោយអត្ថ ប្រយោជន៍និងយុទ្ធសាស្ត្រ និងកត្តាសក្តានុពលផ្សេងៗ ក្នុងការវិនិយោគនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បាននគូសបញ្ជាក់អំពី កំណែទម្រង់សំខាន់ៗដែលបានបញ្ចប់ និងកំពុងអនុវត្តន៍នៅក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំងផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕

ដកស្រង់ពី៖  Fresh News