Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកទេសសើស្បែកកម្ពុជា ព្រមានពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលគ្រឿងសំអាងលក់តាម Online ដែលគ្មានប្រភពត្រឹមត្រូវ

  • បោះពុម្ព

(ភ្នំពេញ)៖ ការប្រើប្រាស់គ្រឿងសំអាង លក់តាមអនឡាញ និងប្រើតាមតៗគ្នា មានលាប លេប ចាក់ ព្យួរសេរ៉ូមជាដើម ដោយគ្មានរូបមន្ដពីអ្នកឯកទេស និងប្រភពត្រឹមត្រូវ នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅពេលមានបញ្ហា ដោយគ្មានអ្នកទទួលខុសត្រូវ, មិនអាចព្យាបាល បានឲ្យជាសះស្បើយ និងប្រឈមខ្ពស់នឹងការ បាត់បង់ជីវិត។

នេះបើតាមការលើកឡើងរបស់ប្រធាន សមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ថ្លែងបន្ដថា បច្ចុប្បន្ននេះ ឃើញថាប្រជាពលរដ្ឋ គឺនិយមប្រើប្រាស់ផលិតគ្រឿងសំអាង តាមអនឡាញ ដើម្បីឲ្យស្បែកសររលោងស្អាត គ្មានមុន ក្មេងជាងវ័យ តាមវិធីសាស្ដ្រផ្សេងៗ ដែលធ្វើឲ្យជនឆក់ឱកាស បានលាយលក់ ដោយប្រើប្រាស់នូវផលិត ឬឱសថ ដែលក្រសួងហាមឃាត់ និងមិនមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ។

គ្រូពេទ្យឯកទេសរូបនេះ បានលើកឡើងថា «សម្រាប់ផលិតផលលាប លេប ចាញ់ បកស្បែក ដោយគ្មានរូបមន្ដច្បាស់លាស់ គ្មានការពិគ្រោះពិនិត្យ ជាមួយគ្រូពេទ្យជំនាញ ចឹងការប្រើប្រាស់របស់យើង អាចមានផលល្អ និងផលអាក្រក់ តែផលល្អគឺតិចណាស់ ព្រោះការមិនមានការឆ្លងកាត់ ការពិគ្រោះពីគ្រូពេទ្យឯកទេស និងក្រសួងមិនអនុញ្ញាតឲ្យ គាត់ផ្សព្វផ្សាយហើយ មានន័យផលិតផលនោះ លាយគ្មានរូបមន្ដច្បាស់លាស់ ផ្សំដោយសារជាតិគីមី បារ៉ត ទឹកអាស៊ីត ឬជាលាយជាមួយឱសថហាមឃាត់»។

លោកវេជ្ជបណ្ឌិត បញ្ជាក់ទៀតថា «គ្រូពេទ្យជំនាញមានបទ ពិសោធន៍យូរឆ្នាំហើយ ក៏គ្មានសមត្ថភាពលាយបានដែរ ចង់ហេតុអី បានជាគាត់ គ្រាន់តែជាអ្នកលក់ផលិតផល អាចលាយរបស់នោះកើត!»។

ផលប៉ះពាល់នៃការលាប លេប ចាក់ បកស្បែក៖ * ប្រើដំបូង សរស្អាត គ្មានមុន ប្រើយូរៗរមាស់ ស្ដើងស្បែកមុខ, មុខឡើងមុនពេញមុខ ដោយសារប្រតិកម្មផលិតផល *រលាក ឬសឹក, ស្បែកចេញសរសៃក្រហម និងជាំមុខ *លើរាងកាយឡើងសង្វារ មិនអាចព្យាបាលបាន *បង្កឲ្យអ្នកប្រើប្រាស់ញៀន ដោយសារពេលបញ្ឈប់ការ ប្រើប្រាស់ផលិតផលនោះ គឺបណ្ដាឲ្យរមាស់,ឡើងមុន, ស្បែកខ្មៅស្អាប់, ស្ងួតគ្មានសំណើម និងឆាប់ជ្រីវជ្រួញ និងផលប៉ះពាល់ខ្លាំងជាងគេ គឺការបកស្បែក ដែលអាចប្រឈមនឹងការ សង្គ្រោះបន្ទាន់ និងអាចឈាន ដល់ការស្លាប់ ដូចកន្លងមក ៕

ដកស្រង់ពី៖ Fresh News