Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ កម្ពុជាស្វាគមន៍ការវិនិយោគលើវិស័យហ្គាស ខណៈបច្ចុប្បន្នហ្គាសដែលប្រើក្នុងស្រុក សុទ្ធតែនាំចូល

  • បោះពុម្ព

(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់ មានរោងចក្រផលិតឧស្ម័ន LPG (Liquefied Petroleum Gas) ដើម្បីយកមក ប្រើប្រាស់នៅឡើយនោះ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការ វិនិយោគលើវិស័យឧស្ម័ន LPG ពីព្រោះហ្គាសដែលប្រើប្រាស់ ក្នុងស្រុកនាពេលបច្ចុប្បន្ន គឺសុទ្ធតែជាផលិតផល នាំចូលទាំងអស់។

ការថ្លែងបែបនេះរបស់លោក ឌិត ទីណា ត្រូវបានធ្វើឡើងក្នុង សន្និសីទស្ដីពីឧស្ម័ន LPG នៅកម្ពុជា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត បណ្ដាអង្គការ ក្រុមហ៊ុនប្រេងឥន្ធនៈ និងអាជីវករឧស្ម័ន LPG ជាតិ-អន្តរជាតិប្រមាណ ៣០០នាក់។

អមជាមួយសន្និសីទខាងលើ ក៏មានការតាំងពិព័រណ៍ ផលិតផលប្រើប្រាស់ និងផ្ទុកឧស្ម័ន LPG របស់ក្រុមហ៊ុនចំនួន ១៦ក្រុមហ៊ុន ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា។

បើតាមលោក ឌិត ទីណា នៅកម្ពុជាបច្ចុប្បន្នមិនទាន់មាន រោងចក្រផលិតឧស្ម័នហ្គាសនៅឡើយទេ ពោលឧស្ម័នហ្គាសដែល ប្រជាពលរដ្ឋប្រើប្រាស់ នាពេលបច្ចុប្បន្ន គឺសុទ្ធជាហ្គាសនាំចូលទាំងអស់ ប៉ុន្តែនៅពេលអណ្ដូង ប្រេងរបស់កម្ពុជា ដែលនឹងដំណើរការចាប់ពីត្រីមាសទី៣ នៃឆ្នាំ២០១៩ ខាងមុខតទៅ គេក៏អាចទាញយកឧស្ម័ន ហ្គាសនេះ យកមកប្រើប្រាស់ បានដូចគ្នាផងដែរ។

 

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលក ម្ពុជានៅតែស្វាគមន៍ និងគាំទ្រចំពោះការ វិនិយោគលើវិស័យឧស្ម័ន LPG នៅប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍តាំង ពិព័រណ៍រយៈពេល៣ថ្ងៃនេះ ក៏ជាឱកាសដ៏ពិសេស សម្រាប់អ្នកវិនិយោគ ដែលចង់វិនិយោគលើវិស័យឧស្ម័ន LPG នៅកម្ពុជាផងដែរ។

លោករដ្ឋលេខាធិការបានលើកឡើងថា ដោយសារតែបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាងាកមក ប្រើប្រាស់ឧស្ម័នហ្គាសច្រើនឡើងៗ ក៏មានអ្នកមួយចំនួនមិន សូវគិតគូរពីសុវត្ថិភាព ប៉ុន្មាននោះឡើយ ដូចជាការប្រើ កំប៉ុងហ្គាសដែចាស់-ច្រេះ។

ប្រការនេះ លោកបានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល នឹងចេញនូវសារាចរ ណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយ ទាក់ទងនឹងការប្រើប្រាស់ ឧស្ម័នហ្គាសប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងក្នុងការចម្អិនអាហារ ការប្រើប្រាស់ជាថាមពលបញ្ឆេះយានយន្ត ក៏ដូចជាស្ថានីយ LPG នានាផងដែរ។

ពាក់ព័ន្ធនឹងស្ថានីយ៍ LPG ដែលលក់ឧស្ម័នហ្គាស សម្រាប់បញ្ឆេះយានយន្តទៀតសោត លោករដ្ឋលេខាធិការបានបន្ថែមថា មានស្ថានីយមួយ ចំនួនរៀបចំមិនសមរម្យ និងមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសនៅឡើយ ដែលអាចបង្កជាគ្រោះថ្នាក់ ដោយប្រការផ្សេងៗ។

លោកបានទទូចដល់ប្រជាពលរដ្ឋថា ប្រសិនបើឃើញស្ថានីយហ្គាសណាមួយ រៀបចំកន្លែង និងចាក់ហ្គាសមិនត្រឹមត្រូវ សូមកុំចូលចាក់ហ្គាស នៅកន្លែងនោះឱ្យសោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ ក៏ដូចជាយានយន្តរបស់ខ្លួនផងដែរ។

ចំពោះអត្ថប្រយោជន៍ នៃការប្រើប្រាស់ឧស្ម័ន LPG លោក ឌិត ទីណា បានឱ្យដឹងថា ការប្រើប្រាស់ហ្គាសមាន សុវត្ថិភាពជាងការប្រើប្រាស់ឥន្ធនៈដទៃ មានប្រសិទ្ធភាពជាង កាត់បន្ថយការចំណាយបានច្រើនជាង កាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន សន្សំសំចៃកាបូន (ការប្រើប្រាស់កាបូនច្រើន នាំឱ្យហិនហោចដល់ព្រៃឈើ) និងអត្ថប្រយោជន៍ជាច្រើនទៀត៕

ដកស្រង់ពី៖  Fresh News