Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តប៉ៃលិនថ្មី, លោក បិច ឈីត ជំនួសលោក លាង សួគ៌ ដែលត្រូវផ្ទេរទៅប្រធានសាលាដំបូងខេត្តកំពង់ធំ

  • បោះពុម្ព

(ប៉ៃលិន)៖ លោក ព្រហ្ម សិទ្ធាត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងរបស់លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាស ឱ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តប៉ៃលិនថ្មី ដោយលោក បិច ឈីត ជំនួសលោក លាង សួគ៌ ដែលត្រូវផ្ទេរទៅកាន់តំណែង ជាប្រធានសាលាដំបូងខេត្តកំពង់ធំ។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការនេះ បានធ្វើឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សលិមិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងនៅក្នុងខេត្ត ជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោក ព្រហ្ម សិទ្ធាត្រា បានលើកឡើងថា ក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយ អំពីវិស័យយុត្ដិធម៌ ដោយឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឲ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែល មានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។

ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹម ត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គលនឹងរដ្ឋជាដើម។

លោករដ្ឋលេខាធិកា ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែង រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ច សហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះដែរលោក បិច ឈីត បានឡើងធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថ ភាពបច្ចេកទេសការងារ និងសិក្សាស្វែងយល់បង្កើន ចំណេះដឹងអំពីច្បាប់បន្ថែមទៀត ដល់ចៅក្រម អយ្យការ និងក្រឡាបញ្ជីទាំង អស់ឱ្យកាន់តែរឹងមាំ, សហការធ្វើការងារល្អជាមួយ អាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យ ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

លោក បិច ឈីត បានបន្តថា នឹងខិតខំជំរុញចាត់ ការរឿងព្រហ្មទណ្ឌ មិនឱ្យមានការយឺតយ៉ាវ ឬកកស្ទះឡើយ ដោយចាត់ការឱ្យបានទាន់ពេល វេលាតាមសំណូមពរ របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគោរព និងជឿទុកចិត្តដល់តុលាការ និងធានាបានការគោរពសិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ, ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តដោយត្រឹមត្រូវតាមនីតិវិធី និងច្បាប់ជាធរមានក្នុងការបំពេញ តួនាទីភារកិច្ច ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ការពារផលប្រយោជន៍សាធារណៈ ការពារសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប្រកាន់ខ្ជាប់នូវភាពមិន លំអៀងក្នុងចំណាត់ការរឿងក្តី។

លោក ផាន់ ចាន់ធុល ក៏បានស្នើឱ្យប្រធានស្ថាប័ន សាលាដំបូងខេត្តប៉ៃលិនថ្មី ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរ ជំនាញពាក់ព័ន្ធជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌ព្រោះថាកន្លងមកនេះ មានសំណុំរឿងខ្លះ មានភាពមិនប្រក្រតី និងនៅកប់ចោល មិនទាន់បានដោះស្រាយ ជូនភាគីជាម្ចាស់បណ្តឹងនៅឡើយ៕

ដកស្រង់ពី៖ Fresh News