Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បញ្ជាឲ្យកម្លាំងនគរបាលគ្រប់ខណ្ឌ ត្រូវបង្ក្រាបទូរហ្គេមបាញ់ត្រីឲ្យអស់ ហើយត្រូវតាមដានក្រែងកើតមានឡើងវិញ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំង នគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែល បើកទូរហ្គេមបាញ់ត្រីឲ្យ អស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែង ករណីនេះកើតឡើងវិញម្ដងទៀត។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបង្ហាញនូវចម្ងល់ថា ការបង្ក្រាបត្រូវបានធ្វើឡើងជាបន្ដបន្ទាប់ ប៉ុន្ដែហេតុអ្វីនៅតែមានករណីនេះ តើអ្នកណាដែលអនុញ្ញាត ឲ្យបើកឡើងវិញ?។

លោកឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅករណីបង្រ្កាបទូរ ហ្គេមបាញ់ត្រីបានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឲ្យបង្រ្កាបឲ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតឲ្យបើកវិញ?»

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ សង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែល កើតចេញពីកន្លែងមានហ្គេមបាញ់ត្រី ហើយរួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ សម្រាប់រាជធានីភ្នំពេញ៕