Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវចូលជួបសម្តែងការគួរសម

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោក Amphay KINDAVONG បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោកចូលជួប សម្តែងការគួរសមនាពេលនេះ។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ដោយសារតែមានការរៀប ចំយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក Amphay KINDAVONG មានសេចក្តីសង្ឃឹថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អលើវិស័យ ទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសដែល មានភូមិផងរបងជាប់មួយគ្នា។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានភាពប្រហាក់ ប្រហែលគ្នា ប៉ុន្តែប្រទេសកម្ពុជាមាន ការនាំចេញច្រើនជាងប្រទេសឡាវ ហេតុដូចនេះ លោកមានបណង ចង់ស្វែងយល់អំពី ការនាំចេញរបស់ប្រទេសកម្ពុជា ដើម្បីយកទៅ ផ្សព្វផ្សាយនៅប្រទេសឡាវ។

លោក Amphay KINDAVONG បានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា លោកបានត្រៀមលក្ខណៈ រួចជាស្រេច ដើម្បីត្រៀមរៀប ចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នៅដើមខែធ្នូខាងមុខនេះ។

តាមរយៈដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរកាន់តែ ប្រសើរឡើងថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះលោក Amphay KINDAVONG ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវ ប្រចាំកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងខិតខំរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែ ល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពី ការរីកចម្រើន និងការទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតក្នុងពេលកន្លងទៅនេះ និងវាយតម្លែខ្ពស់ ចំពោះទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យបាន យ៉ាងល្អ វាងប្រទេសទាំងពីរកម្ពុជា-ឡាវ។

ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-ឡាវ ក៏មានកិច្ចសហប្រតិបត្តិការ ល្អគួរជាទីមោទនៈ ដោយបានធ្វើការផ្លាស់ ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ការចូលរួមប្រជុំទៀង ទាត់រវាងសភាប្រទេសទាំង៣ (កម្ពុជា ឡាវ និងវៀតណាម CLV) ព្រមទាំងគាំទ្រគ្នាលើកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌ AIPA IPU និង APPF។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចស ហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹងលោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឡាវប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងនាំផលប្រយោជន៍ដ៏ធំធេ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ដកស្រង់ពី៖  Fresh News