Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកា៨៨លានរៀលពី ក្រុមហ៊ុន Master Suki Soup ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក សកម្មភាពមនុស្សធម៌ ជួយដល់អាយុជីវិតកុមារកម្ពុជា តាមវីរភាពរបស់ លោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Master Suki Soup បាននាំយកថវិកា៨៨ លានរៀល ជួយឧបត្ថម្ភដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ ការព្យាបាលរបស់កុមារនៅកម្ពុជា។

ពិធីប្រគល់ និងទទួលប្រាក់មូលនិធិគន្ធបុប្ផានេះ ធ្វើឡើងក្រោមអធិបតីភាពលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា និងលោក លី សេងឃុង តំណាងក្រុមហ៊ុន Master Suki Soup រួមទាំងបុគ្គលិកនៃក្រុមហ៊ុន Master Suki Soup ជាច្រើននាក់ផងដែរ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។

លោក នង ពិសិដ្ឋ និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Master Suki Soup ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយមូល និធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីធានាដល់និរន្តរ ភាពនៃប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលប្រកបដោយ គុណភាព និងឥតគិតថ្លៃដល់កុមារ។

លោកក៏បានជូនពរឱ្យក្រុមហ៊ុន Master Suki Soup ទទួលបានជោគជ័យបន្ថែមទៀត ក្នុងការប្រកបអាជីវកម្ម និងសូមបន្តលើកទឹក ចិត្តដល់សប្បុរសជនទាំងអស់ ជួយកៀរគរថវិកាបរិច្ចាគ ពីគ្រប់មជ្ឈដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូល និធិគន្ធបុប្ផាកម្ពុជា ដែលជាអង្គភាព ស្របច្បាប់តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រមូលថវិ កាបរិច្ចាគ ដើម្បីទ្រទ្រង់ដល់កិច្ច ដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា សូមរួមគ្នាដើម្បីនាំ មកនូវស្នាមញញឹម ដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោក លី សេងឃុង បានឱ្យដឹងដែរថា ការបរិច្ចាគថវិការជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផានៅពេលនេះ គឺជាលើកទី២ហើយ ដែលកាលលើកមុននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះបានឧបត្ថម្ភ ៨០លានរៀលម្តង រួចមកហើយ។

ការបរិច្ចាគថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺវាជាការសំខាន់ណាស់ ដើម្បីជួយជាមនុស្សធម៌ ជួយដល់កុមារកម្ពុជា ព្រោះដើម្បីឱ្យកុមារមានអនាគតល្អ នៅពេលខាងមុខ ហើយការជួយនេះ គឺពិតជាល្អណាស់ ដែលអាចជួយសង្គ្រោះដល់ កុមារទូទាំងប្រទេស ឱ្យជៀសផុតពីជំងឺបាន ហើយមួយវិញទៀត គឺដើម្បីចូលរួមចំណែក ក្នុងការជួយលើកស្ទួយសុខុ មាភាពកុមារនៅកម្ពុជា និងជាការជួយទ្រទ្រង់មន្ទីរពេទ្យនេះ ឱ្យមាននិរន្តភាព កាន់តែយូរអង្វែងត ទៅមុខទៀតផងដែរ។

លោកក៏បានសំណូមពរ ឱ្យសប្បុរសជនទាំងអស់ សូមជួយបរិច្ចាគជួយដល់ មន្ទីពេទ្យគន្ធបុប្ផាទាំងអស់គ្នា ដើម្បីជួយដល់កុមារ ទូទាំងប្រទេស ដែលគ្មានលទ្ធភាព ព្យាបាលដោយខ្លួនឯង ដែលនេះគឺជាការដ៏ល្អណាស់ ដែលបានជួយក្មេងៗ ឱ្យមានអនាគតនៅ ពេលខាងមុខផងដែរ។

លោកក៏សំណូមពរឱ្យបង ប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមចំណែក ក្នុងមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផាកម្ពុជានេះ អាចចូលរួមទាំងអស់គ្នា ទៅតាមលទ្ធភាពដែលខ្លួនមាន នៅក្នុងប្រអប់មូលនិធិនៅ មន្ទីរពេទ្យគន្ធបុប្ផាតែម្តង ឬក៏អាចចូលរួមតាម ប្រអប់មូលនិធិគន្ធបុប្ផា នៅតាមសាខា របស់ក្រុមហ៊ុន ដែលមាននៅគ្រប់ សាខាទាំងអស់ផងដែរ៕

ដកស្រង់ពី៖ Fresh News