Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឲ្យនិស្សិតបន្តការសិក្សាជំនាញកសិកម្ម ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីបើកកិច្ច ប្រជុំប្រចាំឆ្នាំរបស់សមាគម អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ។

ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ ក៏មានវត្តមានរបស់លោក Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណ រដ្ឋកូរ៉េប្រចាំកម្ពុជា លោក Joeng Yun Gil នាយកអង្គការ KOICA ប្រចាំកម្ពុជាលោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងអតីតនិស្សិតយ៉ាង ច្រើនកុះករផងដែរ។

ក្នុងនាមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ស្ថានទូតនៃសាធារណ រដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការ KOICA និងសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ ដែលបានសហការគ្នាយ៉ាង ល្អប្រសើរក្នុងការរៀប ចំពិធីដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដែលសកម្មភាព នេះបានឆ្លើយតប ទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានតម្កល់ មនុស្ស ជាអាទិភាពទី១ នៅលើគេ។

លោករដ្ឋមន្ត្រីក៏បាន គូសបញ្ជាក់ផងដែរថា ដើម្បីចូលរួមចំណែកក្នុង ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងសង្គមក្នុងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្តោតជាសំខាន់ ក្នុងការជម្រុញការធ្វើ ទំនើបកម្មកសិកម្ម តាមរយៈការធ្វើ យន្តុពាណិជ្ជកម្មកសិកម្ម ឌីជីថលរូបនីយកម្មក សិកម្មដែលបាន និងកំពុងក្លាយជាទទ្ប្លីករណ៍ កំណើនថ្មីមួយយ៉ាង មានប្រសិទ្ធភាព ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងបានអនុញ្ញាតឲ្យ ប្រជាកសិករនិងវិស័យ ឯកជនមានលទ្ធភាពផ្សា ភ្ជាប់ទៅនឹងសង្វាក់ផលិតកម្ម និងទីផ្សារក្នុងតំបន់ និងពិភពលោក។

លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាកសិកម្មព្រែកលាប និងកំពង់ចាម រួមជាមួយការជួយគាំទ្រ ពីបណ្តាប្រទេសជាមិត្ត ដូចជាសាធារណរដ្ឋកូរ៉េ និងដៃគូអភិវឌ្ឍន៍ ជាច្រើនបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុង អភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយជាមធ្យមនិស្សិត ប្រមាណជា ១,២០០នាក់ត្រូវបាន បញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ។

អ្វីដែលគួរជាទីមោទនៈនោះគឺ ក្នុងនោះនិស្សិតជាង ៩៥% ដែលបានបញ្ចប់ការសិក្សា កំពុងចូលបម្រើការងារ ក្នុងគ្រប់វិស័យ។

លោករដ្ឋមន្ត្រីសង្ឃឹម ថានឹងមាននិស្សិតជាច្រើនពិនិត្យ ពិចារណា និងមានចំណាប់អារម្មណ៍ បន្តការសិក្សាជំនាញ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យក សិកម្មនៅកម្ពុជាឲ្យកាន់ តែមានភាពរីកចម្រើន មួយកម្រិតទៀត៕

ដកស្រង់ពី៖ Fresh News