Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាអនុវត្តន៍ការងារចំនួន៧ ដើម្បីកសាងធនធានជំនាន់ថ្មី

  • បោះពុម្ព

(ភ្នំពេញ)៖ មហាសន្និបាតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រយៈពេល២ថ្ងៃនេះ បានប្តេជ្ញាអនុវត្តន៍នូវ ការងារស្នូលចំនួន៧ចំណុច ដើម្បីរួមចំណែកកសាង ធនធានមនុស្សជំនាន់ថ្មី ជាប្រយោជន៍សម្រាប់ កសាងសង្គមកម្ពុជា។

ការងារស្នូលទាំង៧ ដែលសហភាពសហព័ន្ធយុវជន កម្ពុជាប្តេជ្ញាអនុវត្តន៍បន្តនោះរួមមាន៖

*ទី១៖ បន្តថែរក្សាកិត្យានុភាពល្អរបស់ ស.ស.យ.ក តាមរយ:ការធ្វើអំពើល្អ

*ទី២៖ បន្តថែរក្សាស្មារតី ០២ធ្នូ ដែលកើតចេញពីការតស៊ូការលះបង់ របស់ឥស្សរជនជំនាន់ មុនរបស់កម្ពុជា

*ទី៣៖ បង្កើនការគាំទ្រពី គ្រប់មជ្ឈដ្ឋានជុំវិញខ្លួន តាមរយ:ការបង្កើតភាព វិជ្ជមានកាន់តែច្រើន សម្រាប់សង្គម

*ទី៤៖ ជំរុញឲ្យមានការចូលរួម ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ប៉ុន្តែលើកទឹកចិត្ត ពេលមានការចូលរួម

*ទី៥៖ គាំទ្រ និងលើកទឹកចិត្តឲ្យយុវជន ខិតខំបង្កើនសមត្ថភាព ក្នុងវិស័យរបស់ខ្លួន

*ទី៦៖ បន្តពង្រឹង និងពង្រីកចំណង មិត្តភាពរវាងយុវជន និងយុវជនក្នុងវិស័យរបស់ខ្លួន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស *ទី៧៖ ជំរុញឲ្យមានការផ្សាយ នូវសកម្មភាពរបស់ខ្លួន (លើកទឹកចិត្តដល់អ្នក ដែលចូលរួមធ្វើ និងបញ្ជ្រាបដល់មជ្ឈដ្ឋាន ផ្សេងបានដឹងនូវអ្វីដែលយើងកំពុងធ្វើ)។

បន្ថែមពីលើស្មារតី ដែលបានដាក់ចេញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញ បិទមហាសន្និបាតនេះ ក៏បានកោតសរសើរ ចំពោះស្មារតីរួបរួម និងការខិតខំសម្រេចបាន លទ្ធផលផ្លែផ្កាជាច្រើនរបស់សហ ភាពសហព័ន្ធយុវជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ដែលភាគច្រើនសុទ្ធ តែជាយុវជន យុវនារីជំនាន់ក្រោយនេះ ឲ្យប្រឹងប្រែងបន្តពង្រឹង សមត្ថភាពបន្ថែមទៀត ដើម្បីរួមចំណែកកសាង សង្គមកម្ពុជាឲ្យឈ្មោះ ទៅភាពរុងរឿងបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News