បណ្តាញសង្គម

ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រួមនិងមន្រ្តី ក្រសួងព័ត៌មាន កម្ពុជា មួយចំនួនទៀត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤នេះបានអញ្ជើញចូលរួម កិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅ ទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំដែលធ្វើឡើងដោយ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកផ្នែកព័ត៌មាន មកពីបណ្តាប្រទេស ទាំង១០ នៃសមាគមប្រជាជាតិ អាស៊ី-អាគ្នេយ៍នេះ បានធ្វើឡើងក្រោមរបៀបវារៈ និងប្រធានបទ ជាច្រើនក្នុងការ ពង្រឹង និងពង្រីកនូវការផ្តល់ និងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក នៃបណ្តាប្រទេសជាសមាជិក។

ទោះបីជាយ៉ាងណាលទ្ធផល នៃកិច្ចប្រជុំពេញមួយ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ យ៉ាងណានោះ មិនទាន់អាច ស្វែងរកការបញ្ជាក់ពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងមន្រ្តីដែលចូលរួម បាននៅឡើយទេ នៅថ្ងៃដដែលនេះ៕