Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខៀវ កញ្ញារិទ្ធ ​ផ្ដល់​២​លាន​រៀល ​ដើម្បី​ជួយ​គ្រួសារ​លោក​ Ben Davis ​រក្សា​ព្រៃ​ឈើ​កម្ពុជា​

  • បោះពុម្ព

លោក តាន់ គឹមសួរ បានបញ្ជាក់ថាឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដល់ប្រាក់២លានរៀល ដើម្បីជួយដល់លោក Ben Davis ដែលកំពុងខ្វះខាតខ្លាំង។

លោក Ben ជនជាតិអាមេរិក មករស់នៅកម្ពុជា២៧ឆ្នាំមកហើយ។ លោកមកទីនេះ គឺដើម្បីការពារព្រៃឈើរបស់កម្ពុជា នៅភ្នំត្នោត ក្នុងខេត្តព្រះវិហារ។ បច្ចុប្បន្នលោកកំពុងជួបបញ្ហាកង្វះថវិការ ទើបបណ្ដាលឱ្យលោក តាន់ គឹមសួរ ចង់បង្កើតជាការប្រគុំតន្ត្រីមួយនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីប្រមូលថវិការជួយដល់ជនជាតិបរទេសម្នាក់នេះ។

មិនទាន់ដល់ថ្ងៃប្រគំផង នៅរសៀលនេះ លោក តាន់ គឹម សួរបានបង្ហោះសារមួយថា៖ “ពិតជាអរគុណខ្លាំងណាស់ចំពោះទឹកចិត្តរបស់លោកអ៊ុំ Kanharith Khieuដែលបានចូលរួមជាថវិកាចំនួន២លានរៀលជួយសម្រួលវិបត្តិហិរញ្ញវត្ថុជូន Ben Davis ឆ្លៀតជូនក្មួយ១០ម៉ឺនរៀលដើម្បីសម្រួលថ្លៃសាំងទៀត តែក្មួយសូមយកលុយ១០ម៉ឺនរៀលនោះបញ្ចូលជាមូលនិធិជួយទៅដល់បេសកកម្មរបស់បេនវិញ សូមមន្ត្រីដទៃទៀតជួយចូលរួមផង កុំគិតថាមិនពាក់ព័ន្ធជាមួយស្ថាប័នរបស់ខ្លួនអី ត្រូវគិតថាវាជាប្រយោជន៍រួម បើមិនទុកចិត្តចូលរួមតាមរយៈខ្ញុំ បងប្អូនអាចទៅជួបជាមួយបេនផ្ទាល់បាន៕