Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្តសៀមរាបថ្មី, លោក ទៀ សីហា ជំនួសលោក ឃឹម​ ប៊ុនសុង​ ដែលត្រូវចូលនិវត្តន៍ តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

  • បោះពុម្ព

(សៀមរាប)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ អភិបាលខេត្តសៀមរាបថ្មី ត្រូវបានរៀបចំពិធីប្រកាស ឲ្យចូលកាន់តែតំណែងជាផ្លូវការ ដែលប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ផងដែរ។

អភិបាលខេត្តសៀមរាបថ្មី គឺលោក ទៀ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយតែងតាំងជំនួសលោក ឃឹម ប៊ុនសុង។

ដោយឡែកលោក ឃឹម ប៊ុនសុង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវ បានចូលនិវត្តន៍ពី អភិបាលខេត្តសៀមរាប។

សូមជម្រាបថា លោក ទៀ សីហា ជាកូនទី២របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយត្រូវបាន រាជរដ្ឋាភិបាលតែងតាំង ជាអភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧។

លោក ទៀ សីហា អតីតជាមន្ត្រីបម្រើការ ក្នុងកងយោធពលខេមរភូមិន្ទ មានឋានន្ដរស័ក្ដិថ្នាក់ឧត្តម។

ក្រោយពេលបញ្ចប់ ការសិក្សានៅប្រទេសបារាំង លោក ទៀ សីហា បានវិលត្រឡប់មកកាន់ មាតុភូមិវិញនាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ។

ក្នុងពេលបំពេញការងារ ជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើន សមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភា រដ្ឋបាលជាន់ខ្ពស់នាឆ្នាំ២០០៧-២០០៨។

នៅឆ្នាំ២០១០-២០១៣ ស្របពេលវិវា ទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើត ក្រុមនិស្សិតស្ម័គ្រចិត្ត វាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្ម សិទ្ធិដល់ប្រជាពលរដ្ឋ។

លោក ក៏ត្រូវបានចាត់តាំងជាប្រធាន ក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលនៅក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តសៀមរាបផងដែរ។

លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។

លោក ទៀ សីហា ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្រៅពីបំពេញការងារ ជានាយទាហានជាន់ខ្ពស់ នៃកងយោពលខេមរភូមិន្ទ និងការងារផ្នែកសង្គម នៅតាមបណ្ដាមូលដ្ឋាននានា ជាមួយក្រុមយុវជនរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា តែងតែអមដំណើរក្នុង បំពេញបេសកកម្មនៅ ក្រៅប្រទេសរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់។

លោក ទៀ សីហា ក៏មានតួនាទីជា សមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ៕

 

ដកស្រង់ពី៖  Fresh News