Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះព្រះមហាក្សត្រខ្មែរ យាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ

  • បោះពុម្ព

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងយាងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម តបតាមការយាងរបស់រដ្ឋា ភិបាលវៀតណាម។ យោងតាមព្រះរាជ សារផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ អង្គព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ដំណើរបំពេញទស្សន កិច្ចរបស់ព្រះអង្គ នៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃនេះតទៅ ហើយព្រះអង្គនឹងយាងទៅ កាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។

ក្នុងព្រះរាជសារដដែលនេះ ព្រះអង្គបានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលអវត្ត មានរបស់ព្រះអង្គនេះ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញការងារ ផ្សេងៗជំនួសព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។

ប្រទេសកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការ ទូតជាផ្លូវការនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកដល់ពេល បច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៨ ក៏បានដឹកនាំគណៈ ប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមផងដែរ ក្នុងបំណងពង្រឹង ពង្រីកទំនាក់ទំណង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត ក្នុងនាមជាប្រទេសមាន ភូមិផងរបងជាមួយគ្នា។

ព្រះរាជដំណើរ បំពេញទស្សនកិច្ចរបស់ ព្រះមហាក្សត្រខ្មែរ ទៅកាន់ប្រទេសវៀត ណាមនាពេលនេះ ក៏ត្រូវបានគេពិពណ៌នាថា ជាព្រះរាជដំណើរដើម្បី លើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរឲ្យ កាន់តែល្អប្រសើរថែមទៀត៕

ដកស្រង់ពី៖ Fresh News