Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី

  • បោះពុម្ព

រតនគិរី៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្នុងសាលប្រជុំ ខេត្តរតនគិរី មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត

ព្រមទាំងប្រធានមន្ទីរ ស្ថាប័នជុំវិញខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង និងមន្ត្រីនគរបាល ចំណុះឲ្យ ស្នងការដ្ឋានជាច្រើនរូប ។

ព្រះរាជក្រិត្យ និងអនុក្រិត្យអានដោយលោក ឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាន នាយកដ្ឋាន បុគ្គលិក ក្រសួងមហាផ្ទៃ តែងតាំងរួមមាន ទី១ លោកឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ជាឧត្តមសេនីយ៍ទោ និង ជាអនុប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន ក្រសួងមហាផ្ទៃ ទី២ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ពីអនុប្រធាន មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ជាស្នងការនគរបាលខេត្តរតនគិរី និងទី៣ លោកវរសេនីយ៍ត្រី តេង ប៊ុនថុន ជាវរសេនីយ៍ទោ និងជាស្នងការរងនគរបាលខេត្តរតនគិរី ។

លោក ឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្តរតនគិរី បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ក្រោមការដឹកនាំ របស់លោកកន្លងមក ។ លោកឧត្តមសេនីយ៍ ងួន គឿន ដែលទើបតែ ទទួលការតែងតាំង ជាស្នងការ បានឡើងប្តេជ្ញាចិត្ត គឺអនុវត្តដោយខ្ជាប់ខ្ជួន គោលនយោបាយ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គោរពស្មោះត្រង់ថ្នាក់ដឹកនាំ និងបទបញ្ញត្តិផ្សេងៗ ក្រមសីលធម៌មន្ត្រីរាជការ វិន័យបទបញ្ជាផ្ទៃក្នុង នគរបាលជាតិ គោរពស្រលាញ់ថ្នាក់ក្រោមឱវាទ ដែល ជាប្រតិបត្តិការ មិនអាចខ្វះបាន ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជន សហការណ៍ល្អជាមន្ត្រីរាជ ការគ្រប់អង្គភាព ។

បន្ទាប់ពីឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត រាយការណ៍ពីស្ថានភាព ភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជូនគណៈអធិបតីរួចមក ។ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា ការផ្លាស់ប្តូរតំណែងនេះ ដោយយោងទៅ តាមសភាពការណ៍ សមត្ថភាព និងបទពិសោធន៍ ព្រមទាំងបាននាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តរតនគិរី ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ បានសង្កត់ធ្ងន់ សូមឲ្យកម្លាំងនគរបាលជាតិ សហការណ៍ ជាមួយកម្លាំង កងរាជអាវុធហត្ថ កម្លាំងយោធា និងស្ថាប័នច្បាប់ ត្រូវជៀវសវាង ការរកស៊ីខុស ច្បាប់ ហើយជាអ្នកបម្រើ សេវាជូនប្រជាពលរដ្ឋ ៕