បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ កម្ពុជាវិញហើយ ក្រោយបញ្ចប់ ទស្សនកិច្ចផ្លូវការ នៅបង់ក្លាដែស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅវេលាម៉ោងប្រមាណ១១ និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញមកដល់ ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅ បំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៣ថ្ងៃ នៅប្រទេសបង់ក្លាដែស ។

យោងតាមមន្ដ្រី នៃរាជរដ្ឋាភិបាល ស្ដីពីដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ទៅកាន់ប្រទេស បង់ក្លាដែស នោះ ភាគីទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងអនុស្សារណៈ ចំនួន៤ ដើម្បីបង្កើន កិច្ចសហប្រតិបត្ដិការ កាន់តែខ្លាំងលើគ្រប់វិស័យ រវាងកម្ពុជា បង់ក្លាដែស។