បណ្តាញសង្គម

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្ដាំទៅអឺរ៉ុបជាថ្មីថា «កុំបង្កើតកំហុសទី៣មកលើកម្ពុជា ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច»

(ភ្នំពេញ)៖ ប្រកាសថ្លែងទាំងក្ដីឈឺចាប់ និងអាណិតអាសូរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់រងគ្រោះដោយ សារកំហុសរបស់ពួកមហាអំណាច កាលពីអតីតកាលដ៏ជូរចត់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរយៈ ពេល៣៤ឆ្នាំរបស់កម្ពុជា បានផ្ដាំទៅកាន់សហភាពអឺរ៉ុបជាថ្មីម្ដងទៀតថា សូមមកុំបង្កើតកំហុស ទី៣មកលើកម្ពុជា ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើទុក្ខបុកម្នេញផ្សេងៗ។

ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញបើកការ ដ្ឋានផ្លូវក្រវាត់ក្រុងទី៣ នាថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា គ.ស ២០១៩។

មេដឹកនាំកម្ពុជារូបនេះ បានប្រកាសចំៗ ទៅលើសហភាពអឺរ៉ុបថា កាលពីអតីតកាល សហភាពអឺរ៉ុបបាន សាងនូវកំហុសមកលើកម្ពុជាចំនួន ២ដង មកហើយ ដែលនាំឱ្យប្រជាជន កម្ពុជាមានការ ឈឺចាប់យ៉ាងខ្លាំង ដូច្នេះក្នុងសម័យសុខ សន្តិភាពបច្ចុប្បន្ននេះ សហភាពអឺរ៉ុបមិនត្រូវសាងនូវ កំហុសជាលើកទី៣ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានរំឭកថា កំហុសទីមួយ សហភាពអឺរ៉ុបជា ប្រទេសប្រជាធិបតេយ្យ បែរជាគាំទ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ។

គួរណាស់ប្រទេសប្រជា ធិបតេយ្យទាំងឡាយ នាំគ្នាថ្កោលទោសពួ កធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ តែមិននឹកស្មានថាពួកគេគាំទ្រ លន់ ណល់ ប្រឆាំងនឹង សម្ដេចព្រះនរោត្តម សីហនុ ដែលជាព្រះ ប្រមុខរដ្ឋស្របច្បាប់។

កំហុសទីពីរ សហភាពអឺរ៉ុប បានគាំទ្ររបប ប៉ុល ពត ដែលជារបបប្រល័យ ពូជសាសន៍យង់ឃ្នង ឱ្យអង្គុយលើអាសនៈនៅអង្គការសហប្រជាជាតិ ១២ឆ្នាំ បន្ទាប់ពីពួកនេះ បានសម្លាប់មនុស្សជាង ៣លាននាក់ រួចហើយនោះ។

សម្ដេចតេជោបានបន្តថា ថ្ងៃមុនសម្ដេចបានជួបជាមួយ តំណាងរាស្ត្រនៃ សាធារណរដ្ឋអៀកឡង់ តំណាងរាស្ត្រនោះ ជាអតីតនាយករដ្ឋមន្ត្រីអៀកឡង់ផង ហើយក៏ធ្លាប់ជាប្រធាន សហភាពអឺរ៉ុបផងដែរ។

តំណាងរាស្ត្រអៀកឡង់នោះ បានសម្ដែងនូវការសោកស្ដាយ និងនិយាយនៅ ចំពោះមុខសម្ដេចថា កំហុសដែលសហភាព អឺរ៉ុបធ្លាប់ធ្វើមកលើកម្ពុជា កាលពីអតីតកាលនោះ ជារឿងអយុត្តិធម៌ ណាស់សម្រាប់កម្ពុជា។

បច្ចុប្បន្ន កម្ពុជាអនុវត្តតាមលទ្ធិ ប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន និងកសាងប្រទេស មួយដែលកំពុងវិវត្តទៅមុខ។

ការរីកចម្រើនទាំងនេះ ក៏មានការចូលរួមចំណែក របស់សហភាពអឺរ៉ុបផងដែរ ប៉ុន្តែសហភាពអឺរ៉ុប ខ្លួនឯងក៏ត្រូវគិតថា តើគួររក្សាសមិទ្ធផលដែលខ្លួន បានជួយកសាង ហើយបន្តជំរុញដំណើរការ កែលម្អសភាពការណ៍ ដើម្បីឱ្យសេដ្ឋកិច្ចកាន់តែល្អ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កាន់តែល្អប្រសើរ ឬក៏ត្រូវតែបង្អាក់ត្រឹមនេះ? ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា សម្ដេចមិនសំដៅទៅ លើការផ្ញើសារឱ្យអ្នកណាទេ តែសម្ដេចចង់ពន្យល់ឱ្យ ប្រជាជនកម្ពុជាបាន យល់ថាយើង មិនត្រូវស្លាប់ទេ ព្រោះយើងធ្វើតាំងពីពេលវេលា ដែលយើងអត់មានអ្វីទាំងអស់។

យើងត្រូវបន្តការខិតខំ មិនត្រូវទុកឱ្យមានសភាពការណ៍ អាក្រក់ណាមួយ ដោយសារការផ្ដាច់ ជំនួយពីអ្នកដទៃនោះទេ៕

ដកស្រង់ពី៖ Fresh News