បណ្តាញសង្គម

រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍៖ ការផ្ដល់របបសន្តិសុខសង្គម គឺជាកាយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះមន្ត្រីរាជការ

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយគោល នយោបាយនៃការអនុវត្ត របបសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានលើកឡើងថា ការផ្ដល់របបសន្តិសុខសង្គមនេះ គឺជាកាយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលចំពោះមន្ត្រីរាជការ។

លោក ម៉េង ហុង នាយករងបេឡាជាតិ របបសន្ដិសុខសង្គម បានលើកឡើងពីខ្លឹម សារពាក់ព័ន្ធនឹងរបប សន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

លោករដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា បានឱ្យដឹងថា របបសន្តិសុខសង្គមទាំង ពីរផ្នែកខាងលើនេះ គឺជាគោលនយោបាយ ដ៏ល្អប្រសើរ ក្នុងការឆ្លើយតបទៅនឹង ការរក្សាសុខុមាលភាព និងលើកកម្ពស់ជីវភាព រស់នៅរបស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង។

លោក ទិត ចន្ថា ជឿជាក់ថា បន្ទាប់ពីទទួលបាន បណ្ណសមាជិក ប.ស.ស នេះ មន្ត្រីរាជការ ក្រសួងទេសចរណ៍ នឹងមានភាពងាយស្រួលក្នុងការទទួលយកសេវា ថែទាំសុខភាពនៅ តាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យជាដៃគូនានា។

បន្ថែមលើនេះ លោកក៏បានផ្តាំផ្ញើ ដល់មន្ត្រីរាជការទាំងអស់ សូមចូលរួមចំណែកអនុ វត្តក្នុងការងារកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងបន្ត បង្កើនផលិតភាព ការងារសម្រាប់ឆ្នាំថ្មី ឱ្យបានកាន់តែ ប្រសើរជាងមុន ពិសេសត្រូវចូលរួម ថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថិរ ដើម្បីបន្តការអភិវឌ្ឍ ប្រកបដោយចីរភាព។

ជាមួយនឹងការណែនាំនេះ រដ្ឋមន្ត្រីស្ដីទីក្រសួង ទេសចរណ៍រូបនេះ ក៏បានបន្តទៀតថា ដរាបណាមានសន្តិភាពនោះ នឹងមានការអភិវឌ្ឍ ហើយការលើកកម្ពស់ ជីវភាពរបស់មន្ត្រីរាជការ ក៏បានកាន់តែ ប្រសើរឡើងជាបន្តបន្ទាប់៕

ដកស្រង់ពី៖ Fresh News