បណ្តាញសង្គម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើត​៦៨ ឈានចូល៦៩ឆ្នាំ

(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា បានផ្ញើលិខិតចូលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនា សប្បាយរីករាយជាអនេកប្បការ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរបំផុត ជូនសម្តេចក្រឡាហោម ស ខេង។

នៅក្នុងលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងការលះបង់ដ៏ធំធេង ក្នុងការបងម្រើប្រទេសជាតិ និងប្រជាជនរបស់សម្តេចក្រឡាហោម ព្រមទាំងបាននិងកំពុងបន្តបេសកកម្មដ៏ថ្លៃថ្លា បម្រើឧត្តមប្រយោជន៍ជាតិ ដើម្បីលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែង។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ លើកលោកសូមមេត្តាជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អ បរិបូរណ៍ និងបន្តសម្រេច បាននូវជោគជ័យយ៉ាងហត្រ ចេះត្រចង់រៀងទៅ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖Fresh News