Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាង CNN ២រូប ផ្ញើរសារសុំទោស កម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹង ការចុះផ្សាយរឿង ប្រាសាទអង្គវត្ត ថាជារបស់ថៃ

  • បោះពុម្ព

ភ្នំពេញ៖ បន្ទាប់ពីប្រតិកម្មជាច្រើន របស់មហាជន កម្ពុជា និងបរទេស មួយចំនួន ទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គម ហ្វេសបុករបស់ ទូរទស្សន៍ CNN ដែលមានមូលដ្ឋានធំ នៅសហរដ្ឋអាម៉េរិក អ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូប នៃស្ថាប័ននេះ បានចេញមុខ សុំទោសកម្ពុជា ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤។

យោងតាម សារអេឡិចត្រូនិច របស់អ្នកស្រី Ellana Lee អនុប្រធាន និងជានិពន្ធនាយក គ្រប់គ្រង ប្រចាំអាស៊ី ប៉ាស៊ីហ្វិច របស់ស៊ីអិនអិន អន្តរជាតិ បានធ្វើការសុំទោស ចំពោះរដ្ឋមន្ត្រី ក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម បណ្ឌិត ថោង ខុន ចំពោះកំហុសឆ្គង របស់ទំព័រហ្វេសបុក ស៊ីអិនអិន ដែលបានចុះផ្សាយខុស ពាក់ព័ន្ធទៅនឹង ការចុះផ្សាយ ប្រាសាទអង្គវត្តរបស់កម្ពុជា នាពេលកន្លងមក។

អ្នកស្រី Ellana Lee បានសរសេរ តាមសារអេឡិចត្រូនិច ដែលទទួលបាន ឲ្យដឹងផងដែរថា "យើងបានស៊ើបអង្កេត ពីបញ្ហានោះហើយ។ វាកើតឡើង ដោយសារកំហុសឆ្គង របស់អ្នកបញ្ជូល ហើយយើង បានកែសម្រួល វាភ្លាមៗផងដែរ អំឡុងពេល តែប៉ុន្មាននាទីតែប៉ុណ្ណោះ" ។

លោកស្រី បានសរសេរទៀតថា "តាំងនាមឲ្យ CNN ខ្ញុំសូមអភ័យទោស នូវរាល់ការបំពាន និងភ័ន្តច្រឡំ ដែលកើតមានឡើង" ។

គួររំលឹកថា បណ្តាញហ្វេសបុក របស់ CNN បានចុះផ្សាយ កាលពីថ្ងៃពុធ ម្សិលមិញ ដោយបានដាក់ថា ប្រាសាទអង្គរវត្ត ជារបស់ថៃ ដែលប្រការនេះ បាននាំឲ្យអ្នកលេងហ្វេសបុក នៅកម្ពុជា និងបរទេសមួយចំនួន ដែលស្គាល់ច្បាស់ថា ប្រាសាទអង្គរវត្ត ជារបស់កម្ពុជា បានប្រតិកម្ម នឹងការចុះផ្សាយនោះ។ ភ្លាមៗនោះ គេក៏បានឃើញមាន ការកែតម្រូវយ៉ាង ប្រញាប់ប្រញាល់ផងដែរ៕

ខាងក្រោមនេះ ជាសារអេឡិចត្រូនិចចំនួន២ ដែលផ្ញើរដោយតំណាង CNN ចំនួន២រូប ផ្ញើរជូន ឯកឧត្តម ថោងខុន និងមន្រ្តី២នាក់ទៀត ដែលមានខ្លឹមសារ ជាភាសាអង់គ្លេស។ រូបភាពទាំង២ ខាងក្រោមនេះ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ ដកស្រង់ចេញពី ទំព័រហ្វេសប៊ុក នៃក្រុមការងារ គណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ (ចុចទីនេះ) ។