បណ្តាញសង្គម

ប្រធានអង្គការដោះមីនកម្ពុជា កោតសរសើរចំពោះភាពប៉ិនប្រសព្វ ក្នុងការដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន

(សៀមរាប)៖ លោក អា គីរ៉ា ប្រធានអង្គការដោះមីនកម្ពុជា បានជម្រាបជូន លោកទេសរដ្ឋមន្រ្តី លី ធុជ ថា លោកជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ដោយឳពុកម្តាយរបស់ លោកបានស្លាប់ដោយសារសង្រ្គាម ហើយសង្រ្គាមស៊ីវិលនៅកម្ពុជានេះ បានធ្វើឲ្យប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ជួបទុក្ខវេទនាយ៉ាង បំផុតទាំងផ្នែកផ្លូវចិត្ត និងសេដ្ឋកិច្ច។

ក្នុងជំនួបសំណេះសំណាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក អាគីរ៉ា សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបញ្ចប់ សង្រ្គាមស៊ីវិលនៅកម្ពុជា បានដោយមិនមានការបង្ហូរឈាមខ្មែរ និងខ្មែរ និងមិនមានការជួយ ជ្រោមជ្រែងពីបរទេ។

តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយសម្តេចដឹកនាំប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេស សម្តេចបានធ្វើឲ្យប្រទេសកម្ពុជា មានមុខមានមាត់នៅលើឆាកអន្តរជាតិយ៉ាងខ្លាំង ក្នុងរយៈពេល២០ចុងក្រោយនេះ។

ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក អាគីរ៉ា ប្រធានអង្គការដោះមីនកម្ពុជា ដែលបានខិតខំស្វែងរកធនធាន ដោយខ្លួនឯងផ្ទាល់ មកជួយដោះមីននិង សំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងជួយក សាងសាលារៀន នៅសហគមន៍ជនបទ ដើម្បីជួយសម្រាលបន្ទុករបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរ បស់សម្តេចតេជោ ហ៊ុន សែន៕

\

ដកស្រង់ពី៖ Fresh news