Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត លោក គង់ គាំ និង លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិឲ្យធ្វើសកម្មភាពនយោបាយឡើងវិញហើយ !

  • បោះពុម្ព

(ភ្នំពេញ)៖ ទីបំផុត លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់សិទ្ធិឲ្យពួគគាត់ អាចធ្វើសកម្មភាព នយោបាយឡើងវិញ បន្ទាប់ពីបាត់បង់សិទ្ធិ ដោយសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា «ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ឲ្យឈ្មោះ គង់ គាំ ភេទ្យប្រុស កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៤១ និងឈ្មោះ គង់ បូរ៉ា ភេទប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៤ ដែលត្រូវបានហាមឃាត់មិនឲ្យ ធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ (ប្រាំ) ឆ្នាំ តាមអំណាចសាលដីការ លេខោ: ០៣៤ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់តុលាការកំពូល»។

ការមានសិទ្ធិធ្វើយោបាយឡើង វិញរបស់អ្នកនយោបាយទាំង២រូបនេះ ធ្វើឡើងបន្ទាប់ពួកគេ បានដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។

សូមជម្រាបថា លោក គង់ គាំ និង លោក គង់ បូរ៉ា រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូល ចេញសាលដីកាផ្អាកសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការជឿជាក់ថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕

ដកស្រង់ពី៖ Fresh News