Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គទេសាភិបាលធនាគារជាតិ៖ ការធ្វើ​ទស្សន​​កិច្ចទៅវិញទៅមករវាងធនាគារកម្ពុជា-ឡាវ ពិតជាផ្ដល់សារៈសំខាន់ សម្រាប់មន្ត្រីជំនាញរបស់ប្រទេសទាំង២

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការធ្វើទស្សនកិច្ចទៅវិញទៅមករវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ មិនត្រឹមតែរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកយ៉ាង សំខាន់សម្រាប់មន្រ្ដីជំនាញលើ វិស័យធនាគារនៃប្រទេសទាំង២ផងដែរ។

ការលើកឡើងបែបនេះ របស់អគ្គទេសាភិបាលរូបនេះធ្វើឡើង នាឱកាសដែលលោកអញ្ជើញបិទ កម្មវិធីកិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ជា ចាន់តូ ថ្លែងឲ្យដឹងថា «ខ្ញុំសូមសម្តែងការអបអរសាទរចំពោះ រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ពិសេសធនាគារកណ្តាលឡាវ ដែលសម្រេចបានការអភិវឌ្ឍវិស័យ-ធនាគារ ប្រកបដោយភាពរឹងមាំ ក្នុងស្ថានភាពល្អប្រសើរនៃ ម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុជាមួយ នឹងទស្សនវិស័យវិជ្ជមាននៅឆ្នាំ២០១៩»។

លោកបន្ដថា «ការបន្តផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពិសេស តាមរយៈទស្សនកិច្ចទៅវិញទៅមក នៅតែមានសារៈសំខាន់សម្រាប់មន្ត្រីជំនាញ របស់ធនាគារកណ្តាលទាំង២ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការ ទ្វេភាគីរបស់យើងដែលទទួល បានផ្លែផ្កាជាបន្តបន្ទាប់នាពេលកន្លងមក»។

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជា បានរួមចំណែកយ៉ាងសំខាន់នៅ ក្នុងការអភិវឌ្ឍវិស័យធនាគារ រឹតចំណងមិត្តភាពល្អប្រសើរ និងពង្រឹងសមត្ថភាពមន្រ្តី ជំនាញរបស់ធនាគារកណ្តាលទាំង២ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹមថាមន្ត្រីទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេសនឹងបន្តយកស្មារតីនៃ កិច្ចប្រជុំនាពេលនេះប្រែក្លាយ និងពេលកន្លងមកទៅជាការ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការអភិវឌ្ឍវិស័យធនាគារ និងការពូនជ្រុំវប្បធម៌សហប្រតិបត្តិការ ជាប្រពៃណីល្អ ប្រសើរឱ្យកាន់តែ រឹងមាំថែមទៀត»៕

ដកស្រង់ពី៖  Fresh News