Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជលផលខេត្តកោះកុង ជូនដំណឹងបន្ថែមស្តីអំពីការហាមនេសាទត្រីកាម៉ុង សម្រាប់រដូវត្រីពងឆ្នាំ២០១៩

  • បោះពុម្ព

(កោះកុង)៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអគ្គនាយកដ្ឋាន រដ្ឋបាលជលផល បានសេចក្តីជូនដំណឹងស្តីពី ការបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០១៩ ជូនដល់ប្រជានេសាទទាំងអស់ ដើម្បីឲ្យពួកគាត់ផ្អាកនេសាទ ព្រោះដល់រដូវពង កូនបន្តពូជរបស់ត្រីកាម៉ុង «ផ្លាធូ» នៅក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ជាកំហិតនោះ នៅថ្ងៃនេះ ខាងមន្រ្តីជលផលខេត្តកោះកុង បានបញ្ជាក់បន្ថែម និងជូនដំណឹងដល់ ប្រជានេសាទសមុទ្រអំពីបំរាមនេះ។

លោក ឡាំង គីរី ប្រធានរដ្ឋបាលជលផល ខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៦ ខែមករានេះថា ចំពោះសេចក្តីជូនដំណឹង រដ្ឋបាលជនផលបានជូនដំណឹង ដល់ប្រជានេសាទរួចរាល់អស់ហើយ គឺចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃ ដែលរដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹងមកម្ល៉េះ ព្រោះដល់រដូវពងកូន បន្តពូជរបស់ត្រីកាម៉ុង មួយរយៈខ្លីសិន ដើម្បីឲ្យពូជត្រីកាម៉ុង បានបន្តពូជបង្កើន ទិន្នផលច្រើននឹងធំធាត់។

លោកបានបញ្ជាក់ថា ចំពោះការមិនឲ្យនេសាទត្រីកាម៉ុងនេះ ខាងរដ្ឋបាលបានហាមនេសាទត្រីកាម៉ុងទូកនេសាទធំៗ ដែលឧបករណ៍មងអូសលើផ្ទៃសមុទ្រ និងកន្លែងរបស់សហគមន៍នេសាទ នៅជិតឡាំដាំ។

ហាមដាច់ខាតប្រជានេសាទណាម្នាក់ ហើយបើមិនគោរពទៅតាម ការជូនដំណឹងរបស់រដ្ឋជលផល ខាងជលផល នឹងមានវិធានការទៅផ្លូវច្បាប់។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការនេសាទផ្សេងៗ រដ្ឋបាលជលផលមិនហាមឃាត់ឡើយ (ក្រៅពីត្រីកាម៉ុងឬផ្លាធូ)៕

ដកស្រង់ពី៖ Fresh News