Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៍ក្នុងឱកាសខួប៤០ឆ្នាំ នៃការធ្វើកំណែទម្រង់និងការបើកទូលាយរបស់ចិន

  • បោះពុម្ព

(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសចិន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៍ ស្តីពីខួប៤០ឆ្នាំ នៃការធ្វើកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន នៅសារមន្ទីរជាតិក្រុងប៉េកាំង ប្រទេសចិន។

សារមន្ទីរជាតិនៃប្រទេសចិន ស្ថិតនៅខាងកើត នៃទីលានធានអានមេន នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ បេសកកម្មរបស់សារមន្ទីរ គឺដើម្បីអប់រំសិល្បៈ និងប្រវត្តិសាស្រ្តនៃប្រទេសចិន។

វាត្រូវបានដឹក នាំដោយក្រសួងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន។ សារមន្ទីរនេះបានបើក ឲ្យដំណើរការកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៥៩។

លោក Chunfa Wang នាយកសារមន្ទីរជាតិនៃប្រទេសចិន បានជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការដាក់តាំងបង្ហាញនូវពិព័រណ៍រូបថត ស្តីពីសកម្មភាពរយៈពេល៤០ឆ្នាំ នៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន។

ពោលចាប់តាំងពីពេលដែល ប្រទេសចិនដឹកនាំដោយ លោកប្រធានាធិបតី តេង ស៊ីវពីង រហូតមកដល់ដំណាក់កាលពេលបច្ចុប្បន្ន ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ស៊ី ជីនពីង។

ពិព័រណ៍នេះបានបង្ហាញនូវ រូបថតជាច្រើនសន្លឹកបង្ហាញពី សកម្មភាពទាំងឡាយរបស់ប្រធានាធិបតី តេង ស៊ីវពីង និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានធ្វើការកែទម្រង់ស៊ីជម្រៅ រហូតនាំប្រទេសចិនចេញពីប្រទេសក្រីក្រមួយ រហូតក្លាយទៅ ជាប្រទេសមហាអំណាច សេដ្ឋកិច្ចលេខ២លើពិភពលោក។

ការតាំងពិព័រណ៍សមិទ្ធផលស្តែង ពីសកម្មភាពក្នុងកិច្ចប្រឹងប្រែង អភិវឌ្ឍន៍ប្រទេសនេះ ក៏បានបើកឲ្យប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ចូលទស្សនាផងដែរ៕

ដកស្រង់ពី៖ Fresh News