Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងសមិទ្ធផលលើកស្ទួយកម្រិតជីវភាពពលរដ្ឋ មន្ត្រីរាជការ និងផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អថែមទៀត

  • បោះពុម្ព

(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានលើកឡលងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខិតខំអង្គុយគិតធ្វើយ៉ាងណា ខិតខំកសាងសមិទ្ធផល លើកស្ទួយកម្រិតជីវភាព ប្រជាពលរដ្ឋមន្ត្រីរាជការ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែល្អថែមទៀត ហើយបានចេញទៅក្រៅប្រទេស ខិតខំកៀរគរឱ្យវិនិយោគិន មកវិនិយោគនៅស្រុកខ្មែរ ដើម្បីបង្កើតឱកាសការងារ ជូនកូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋសម្បូរសប្បាយ និងធ្វើឱ្យប្រទេសជាតិរីកចម្រើន សំបូរសប្បាយរុងរឿង។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ-បេតុង ២ខ្សែ ប្រវែង ១២.៩០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ភូមិមៀន ដល់ភូមិកំពង់សំលាញ់ ឃុំមៀន ស្រុកព្រៃឈរ, ដល់ផ្លូវជាតិលេខ៧០ នៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ហ៊ុន ម៉ាណេត បានថ្លែងយ៉ាងដូច្នេះ៖ «រាជរដ្ឋាភិបាលខិតខំអង្គុយគិតធ្វើយ៉ាងណា ខិតខំកសាងសមិទ្ធផល លើកស្ទួយកម្រិតជីវភាព ប្រជាពលរដ្ឋមន្ត្រីរាជការ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែល្អថែមទៀត [...] សូមលោកតាលោក យាយ បងប្អូនប្រជាពលរដ្ឋជឿទុកចិត្តចុះ គឺថារាជរដ្ឋាភិបាលដែល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងជួយប្រជាពលរដ្ឋបន្តទៀត ដើម្បីជាការតបស្នងសងគុណ ដែលប្រជាពលរដ្ឋបានជឿទុកចិត្ត គាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាកសាងភូមិស្រុកយើងជាបន្តទៅ ទៀតព្រោះគ្មាននរណាធ្វើជំនួសយើង ទេមានតែខ្មែរទេ»។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានបន្តថា សម្តេចតេជោ ហ៊ុន សែន លោកចេញទៅក្រៅប្រទេស ខិតខំគៀងគរឱ្យវិនិយោគិនមក វិនិយោគនៅស្រុកខ្មែរ ដើម្បីបង្កើតឱកាសការងារជូនកូនចៅ ប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋសម្បូរសប្បាយ និងធ្វើឱ្យប្រទេសជាតិរីកចម្រើនសម្បូរសប្បាយរុងរឿង ផ្ទុយពីអ្នកនយោបាយខ្លះដែលទៅអង្វបរទេស ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមក លើប្រទេសរបស់ខ្លួន និងមិនឱ្យវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

ក្នុងឱកាសនេះដែរលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផលប្រយោជន៍ដែលយើងកសាងផ្លូវដោយកងវិស្វកម្មនៅថ្ងៃនេះ គឺជាការសម្រួលចរាចរណ៍ ការធ្វើដំណើរប្រចាំថ្ងៃ ការភ្ជាប់និស្ស័យស្រុកកងមាសមកស្រុកព្រៃឈរ ការបង្កើនជីវភាព និងការភ្ជាប់ទំនាក់ទំនង។

លើសពីនេះផ្លូវមួយខ្សែនេះ នឹងក្រាលកៅស៊ូបន្ថែមទៀតនៅពេល អនាគត។

រាជរដ្ឋាភិបាលមានទឹកចិត្ត មានគោលនយោបាយកសាងផ្លូវជូនប្រជាពលរដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលមិនចង់ប៉ះពាល់ផ្ទះ ប៉ះពាល់ផ្លូវប្រជាពលរដ្ឋ បើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេ។

ដូច្នេះបើគ្មានការគាំទ្រចូលរួម ពីប្រជាពលរដ្ឋ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ យើងក៏មិនអាចធ្វើបានដែរ។ អញ្ចឹងសូមអរគុណ ណាស់ចំពោះការចូលរួម ការយោគយល់ ការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងការកសាងសមិទ្ធផល និងការផ្ដល់សេវាផ្សេងៗ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះលោកបានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលបានចាត់ឱ្យមន្ត្រីតំណាងលោក ចុះជួបជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង ខិតខំកសាងនៅក្នុង ប្រទេសផង និងចេញទៅធ្វើការនៅក្រៅប្រទេសផង ដើម្បីសេចក្តីសុខ សេចក្តីសប្បាយរបស់ប្រជាពលរដ្ឋ ជាការតបស្នងសងគុណចំពោះ ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រសម្ដេចតេជោ ផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើ ប្រជាជន មិនមែនធ្វើចៅហ្វាយប្រជាពលរដ្ឋនោះទេ គឺសម្ដេចបានតស៊ូបម្រើប្រជាជន បម្រើប្រទេសជាតិតាំងពីក្មេង។

នេះហើយគឺជាការប្ដេជ្ញាចិត្ត របស់លោកតាំងពីក្មេង គឺយកជីវិតជាដើមទុន ដើម្បីបម្រើប្រទេសជាតិ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ ជនបង្គោលយុវជន ទទួលបន្ទុកស្រុកព្រៃឈរ និងស្រុកកងមាសដែល បានជួយជ្រោមជ្រែង និងមានការគាំទ្រពីក្រសួង អភិវឌ្ឍជនបង និងមានការចូលរួមប្តេជ្ញាចិត្ត កសាងពីនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។

សមិទ្ធផលដែលកើតឡើងដោយការរួមគ្នានេះ គឺនៅក្នុងដំណាក់កាល ប្រទេសមានសុខសន្តិភាព នៅលើដីសមរភូមិចាស់ដែលឥឡូវជាទឹកនៃ សន្តិភាពកសាងដោយកម្លាំងកងទ័ព និងមានការចូលរួម ពីអាជ្ញាធរលំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទីនេះ៕

ដកស្រង់ពី៖ Fresh News