Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ប្រជុំពិនិត្យសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

  • បោះពុម្ព

(មណ្ឌលគិរី)៖ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលជាអង្គការតំណាងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទាំងអស់នៅកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិរបស់ខ្លួន ក្នុងគោលបំណងពិនិត្យសមិទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ នៅក្នុងខេត្តមណ្ឌលគិរី។

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅទូទាំងប្រទេសកម្ពុជា។

;បច្ចុប្បន្ន នៅប្រទេសកម្ពុជា មានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន១៩៧ និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១,៦៤៦ ជាសមាជិកសម្ព័ន្ធភាពជាតិ។

កិច្ចប្រជុំ ដែលមានអ្នកចូលរួម សរុបប្រមាណ១៣០រូប ក្នុងនោះ ក្រុមប្រឹក្សាជាតិរបស់សម្ព័ន្ធភាពជាតិ ចំនួន៨៨រូប ក៏នឹងផ្សព្វផ្សាយផងដែរ ផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៨-២០២២)។

លើសពីនេះ កិច្ចប្រជុំបានយល់ដឹង អំពីការវិភាគយេនឌ័រ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងមេរៀនអំពីទស្សនៈទូទៅ នៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

វត្តមានក្នុងពិធីបើកកិច្ចប្រជុំរួមមាន៖ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី, លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ, លោកស្រី មុំ ក្រសាល អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, លោក ម៉ែន សាវេត ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តមណ្ឌលគិរី និងលោកស្រី ម៉ាយ៉ា កេត អនុប្រធានទី១ សមាគមទីក្រុង នៃខេត្តប្រីសធីសកូឡំបៀ (UBCM) ប្រទេសកាណាដា៕

ដកស្រង់ពី៖ Fresh News