Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមខៀវកាញារីទ្ធបើកកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី16និងអញើ្ជញទៅសួរសុខទុក្ខមន្ត្រីវិទ្យុជាតិដែលកំពុងសម្រាកព្យាបាលជំងឺ

  • បោះពុម្ព

ក្នុងឪកាសនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីAMSលើកទី16 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឪកាសឆ្នាំនេះ ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានធ្វើការជួបប្រជុំជាមួយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទំាង៥នាយកដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ផ្នែរបស់ក្រសួងព័ត៍មាន ដែលមានតួនាទី ក្នុងគណះកម្មការរៀបចំនៃកិច្ចប្រជុំ នាកំឡុងខែមិថុនាឆ្នាំ២០១៩នៅទឹកដីអង្គខេត្តសៀមរាប។

តាមរយះនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ជំនាញរបស់ក្រសួងព័ត៍មាននាព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៩នេះត្រូវបានលើកយកចំណុចការងារសំខាន់ៗជាច្រើនយកមកពិភាក្សាគ្នា ក្នុងនោះការត្រៀមទទួលលគណះប្រតិភូចូលរួមក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ ដែលគ្រោងមានភ្ញៀវអន្តរជាតិចូលរួមរាប់រយនាក់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ក្នុងនោះក៏មានថ្នាក់រដ្ឋមន្ត្រីផងដែរ។

ជាមួយគ្នានេះដែរក៏មានលើកពីរចំណុចការងារពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ជំនាញ ដែលត្រូវសហការរៀចចំដំណើរការងារអោយរលូន ការរៀបចំកម្មវិធីនៃកិច្ចប្រជុំលម្អិតរយះពេល៤ថ្ងៃ មានអ្វីខ្លះពិសេសបំផុតសម្រាប់ថ្ងៃបើកកិច្ចប្រជុំកំពូលនេះ គឺនឹងមានវត្តមានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវកាញារីទ្ធ មានប្រសាសន៍លើកឡើងថា សម្រាប់កិច្ចប្រជុំកំពូលAMSលើកទី១៦នេះ គឺក្រសួងព័ត៍មានជាអ្នកមានភារកិច្ចធំក្នុងការរៀបចំតាមរយះកិច្ចសហការ ជាមួយវិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិឌ្ឃន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថាAIBD។

ដូច្នេះថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ជំនាញនឹងមន្រ្តីពាក់ព័ន្ធទាំងអស់នៃក្រសួងព័ត៍មាន ត្រូវត្រៀមលក្ខណះគ្រប់បែបយ៉ាងចាប់ពីពេលនេះតទៅព្រោះកិច្ចប្រជុំកំពូលAMSនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់១៤ខែមិថុនា ឆ្នាំ២០១៩ នាខេត្តសៀមរាប ហើយអនុគណះកម្មការរបស់ក្រសួងព័ត៍មានគ្រប់ផ្នែកនីមួយៗត្រូវក្តាប់ព័ត៍មានអោយជាប់និងសកម្មក្នុងកិច្ចការងារព្រមទំាងការសហការជាមួយស្ថាប័នគ្រប់ផ្នែកជំនាញទំាងអស់ដើម្បីអោយដំណើរការនៃកិច្ចប្រជុំAMSបានប្រព្រឹត្តទៅដោយរលូននឹងជោគជ័យ។

តាមរយះកិច្ចប្រជុំជាអន្តរជាតិដ៏ធំនេះ ក្រសួងព័ត៍មានបានរៀបចំបង្កើតជាគណះកម្មការរួមមួយ ដោយបែងចែក ជាអនុគណះកម្មការផលិតកម្មវិធីនិងផ្សព្វផ្សាយ អនុគណះកម្មការខ្លឹមសារតំាងពិព័រណ៍និងទំនាក់ទំនងជាមួយវាគ្មិនអនុះគណះកម្មការ ពិធីការនិងបដិសណ្ឋារកិច្ច អនុគណះកម្មការនេះ គឺត្រូវជួបប្រជុំញឹកញ៉ាប់ ហើយលទ្ធផលក៏ដូតម្រូវការចាំបាច់ផ្សេងៗ នឹងត្រូវលើកមកពិភាក្សាដោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួល និងសម្រេចពី ឯកត្តម រដ្ឋមន្ត្រីខៀវកាញារីទ្ធ ក្នុងកិច្ចប្រជុំ ជាច្រើនដងទៅមុខទៀត។

ដោយឡែកនៅព្រឹកថ្ងៃដ៏ដែលនេះដែរ ឯកត្តម រដ្ឋមន្ត្រិ ខៀវកាញារីទ្ធ រួមជាមួយថ្នាក់ដឹងនំាក្រសួងព័ត៍មាន បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិការទៅជូនលោក សុំ កុសល អនុប្រធាននាយកដ្ឋានកម្មវិធីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀតុ។ លោក សុំ កុសល មានអាយុ៣៨ឆ្នាំ បានធ្លាក់ខ្លួនឈឺដោយជំងឺទឹកចូលសួត ហើយបានចូលសម្រាកព្យាបាលក្នុងមន្ទីពេទ្យអស់រយះពេលកន្លះខែមកហើយ។

នៅក្នុងឪកាសនោះលោក សុំ កុសល បានសំដែងនូវក្តីរំភើបរីករាយដោយបានឃើញ ឯកត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមទាំងថ្នាក់ដឹងនាំក្រោមឳវាទ បានអញ្ជើញមកសួរសុខទុក្ខ រូបលោកដោយផ្ទាល់ដល់មន្ទីពេទ្យ ពិសេសក៏បាននាំយកនូវថវិការផ្ទាល់ខ្លួនមកជូនដើម្បីសម្រួលដល់ថ្លៃព្យាបាលជាបន្តទៀត។

កាយវិការនិងទឹកចិត្តដ៏ល្អនីងសប្យុរសធម៍របស់ ឯកត្តម រដ្ឋមន្រ្តី បានបង្ហាញពីការយកចិត្តទុកដាក់សខ្ពស់ចំពោះមន្ត្រី ក្រោមឳវាទ ដែលជួបបញ្ហា ក្នុងជិវភាពរស់នៅនឹងធ្លាក់ខ្លួនឈឺ។

ឯកត្តម រដ្ឋមន្ត្រី ខៀវកាញារីទ្ធ មានប្រសាសន៍លើកទឹកចិត្តដល់លោក សុំ កុសល ត្រូវធ្វើយ៉ាងណាខិតខំលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ នឹងការអនុវត្តតាមវិធីផ្សេងៗ ដើម្បីអោយសុខភាពបានល្អឡើងវិញ ពិសេសទាមទារអោយការមើលថែរក្សាអោយល្អនិងផ្តល់កំលាំងចិត្តខ្ពស់ ពីភរិយា នឹងក្រុមគ្រួសារ ទើបជំងឺឆាប់ជាសះស្បើយឡើងវិញ។