Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធី អបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ពិធីអបអរសាទរដែលនឹងធ្វើឡើង យ៉ាងមហោឡារឹកនៅទី បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ក៏នឹងមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធា របស់បណ្តាប្រទេសនានាផងដែរ។

ក្រៅពីនោះនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើននឹងត្រូវយកមកបង្ហាញផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបាន បិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះហើយនោះ។

កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការ កែសម្រួលប្រព័ន្ធគ្រប់គ្រង និងការដឹកនាំផងដែរ។ កងទ័ពជើងគោក ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី២៤ ខែមករា ជាថ្ងៃកំណើតរបស់ខ្លួន និងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។

ក្នុងពេលបង្កើតបញ្ជា ការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោក មានអង្គភាពចំណុះច្រើន រហូតដល់ ១៨កងពលធំ, ៥ កងពលតូច និង ៤ វរសេនាធំ, ៤ វរសេនាតូច ប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែរទម្រង់ដោយបានកែរសម្រួលអង្គភាព មកនៅត្រឹម ៨ កងពលតូច និង ១ វរសេនាធំ។

នៅក្នុងកំលុងចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦ ក្រៅពីបង្រួមក្បាលអង្គភាព ក៏មានការបង្កើតអង្គភាពថ្មី មួយចំនួនដូចជា កងឯកភាពការពារព្រំដែន វរសេនាតូចព្រំដែន កងអនុសេនាធំ ស្រុក ជាប់ព្រំដែន និង កែរសម្រួលតួនាទី ភារកិច្ចប្តូរឈ្មោះដល់អង្គភាព និង ស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។

នៅឆ្នាំ២០១៨ កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោករួមមាន៖ ១៥ ការិយាល័យ, ៥ បញ្ជាការដ្ឋានជំនាញ, ១ មជ្ឈមណ្ឌល និង មានមណ្ឌលអភិវឌ្ឃន៍ចំនួន១។

កងទ័ពជើងគោក ក៏មានភារកិច្ចគ្រប់គ្រង និងដឹកនាំបញ្ជា ៦ យោធភូមិភាគ, ២ កងពលធំអន្តរាគមន៍, ៥ កងពលតូចអន្តរាគមន៍ និង ៦ កងពលតូច, ២៤ តំបន់ប្រតិបត្តិការសឹករង ខេត្ត ក្រុង ១ វរសេនាធំ, ៦ សាលាពលទាហាន និង ៧ កងការពារព្រំដែន។

ឆ្លងកាត់ការបំពេញភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបនូវការប្រឈម ជាប្រវត្តិសាស្ត្រជាច្រើនក្នុងពេលកន្លងមក។

បញ្ហាប្រឈមដែលប្រកប ទៅដោយបទពិសោធន៍ជាក់ស្តែង សម្រាប់ភារកិច្ច ការពារជាតិ ការពារបូរណៈភាពទឹកដី បានធ្វើឲ្យកងទ័ពជើងគោកកាន់ តែពង្រឹងបាននូវភាពម្ចាស់ការ ប្រកបដោយស្មារតីស្នេហជាតិ ជ្រាលជ្រៅមានឆន្ទៈមោះមុតក្នុងការរក្សាឲ្យបាននូវសន្តិភាព និង ស្ថេរភាពនយាបាយ នៅក្នុងប្រទេស និង បន្តរក្សាចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឈន៍ជាមួយ បណ្តាប្រទេសជិតខាងល្អ និង ជាមួយបណ្តារប្រទេសក្នុងតំបន់ និងនៅលើសកលលោក។

ក្នុងន័យនេះ កងទ័ពជើងគោក ដែលមានគ្រប់បណ្តារផ្នែក គ្រប់ថ្នាក់អង្គភាពស្ថាប័ន គ្រប់ជំនាញ គ្រប់យោធភូមិភាគ និងគ្រប់តំបន់ ប្រតិបត្តិការសឹកខេត្ត ត្រូវបន្តខិតខំពង្រឹងប្រៀបការពារជាតិនៅតាមព្រំដែន និងនៅផ្ទៃក្នុងប្រទេស បន្តធ្វើការកែរទម្រង់កងទ័ព ឲ្យមានទាំងបរិមាណ និងគុណភាព ពង្រឹងតួនាទីរបស់កងឯកភាពទ័ពថ្មើរជើង និងជំនាញដោយ ធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំ បញ្ជារវាងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និង កម្លាំងជួរមុខ។

ឈានចូលចូលមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តិផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយទទឹមនេះក្រសួងការពារជាតិ បានសម្រេចធ្វើការ កែសម្រួលអង្គភាពចំនួន ៦ រួមមាន៖ កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលពីមុនស្ថិតនៅក្រោម ការដឹកនាំបញ្ជារបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានផ្ទេរឲ្យមកស្ថិតនៅក្រោម ការគ្រប់គ្រងរបស់បញ្ជា ការដ្ឋានកងទ័ពជើងគោកវិញ។

ឈានចូលមកដល់ដំណាក់កាលថ្នីនេះ កងទ័ពជើងគោក ត្រូវបានបែងចែកភារកិច្ច និងលើកកម្ពស់តួនាទីដឹកនាំបញ្ជាឲ្យកាន់តែមានប្រសិទ្ធភាព បន្តលើកកម្ពស់សមត្ថភាព យោធិនតាមរយះការបណ្តុះបណ្តាល ហ្វឹកហ្វឺនរៀនសូត្រ និងអប់រំដល់កងទ័ពឲ្យយល់ ជ្រួតជ្រាបអំពីគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ច្បាប់ លក្ខន្តិកៈ និង បទវិន័យទូទៅកងយោធពលខេមរភូមិន្ទ ពិសេសអប់រំលើកកម្ពស់ មនសិការ ស្នេហាជាតិដល់កងទ័ព ត្រៀមលក្ខណៈនូវរាល់មធ្យោបាយ សំភារៈ ដើម្បីជួយសង្រ្គោះប្រជា ពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ និង បន្តខិតខំចូលរួមចំណែកកសាង ស្តារ និង អភិវឌ្ឍន៏ ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕

ដកស្រង់ពី៖ Fresh News