Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសៀលថ្ងៃនេះ ក្រសួងសាធារណការ នឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់ចំនួន៣ លើគម្រោងជួសជុលផ្លូវជាតិលេខ៥

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលជាគម្រោង ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ សរុបប្រវែង ១៤៦.០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម-បាត់ដំបង មានប្រវែង ១១០.៩០គីឡូម៉ែត្រ និងរួមបញ្ជូលផ្នែកចុងក្រោយ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង៣៥.១៤គីឡូម៉ែត្រផងដែរ ។

ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់គម្រោងនេះ សម្រាប់កញ្ចប់ទី១ កញ្ចប់ទី២ និងកញ្ចប់ទី៣ រួមមាន៖ ១៖ ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture

២៖ ក្រុមហ៊ុន OBAYASHI Corporation

៣៖ និងក្រុមហ៊ុន TEKKEN-IKEE Joint Venture

ដកស្រង់ពី៖ Fresh news