Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី វង សូត៖ អង្គការអ៊ុកស៊ីដ នឹងក្លាយជាអង្គការផលិតសម្ភារទំនើបៗ និងមានគុណភាព សម្រាប់ជនមានពិការភាពនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា អង្គការ អ៊ុកស៊ីដ នឹងក្លាយជា អង្គការផលិតសម្ភារដ៏ទំនើប និងមានស្តង់ដារ និងគុណភាព សម្រាប់ជនមានពិការភាពនៅកម្ពុជា។

លោករដ្ឋមន្រ្តី បានបន្ថែមថា អង្គការមួយនេះ ក៏កំពុងតែ បានបង្កើតមុខរបរជាក់ស្តែង ដល់មន្រ្តីរបស់កម្ពុជា និងបានផ្តល់ជាបទពិសោធន៍ថ្មីបន្ថែមមួយទៀត ដល់សាលាបង្រៀន ដែលមានគំនិតច្នៃប្រឌិត រកឃើញការផលិតថ្មីៗ ឈានទៅកម្រិតស្តង់ដារ នាពេលអនាគត។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចយ៉ាងដូច្នេះ បានធ្វើឡើងខណៈលោកបាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Carson Harte នាយកប្រតិបត្តិអង្គការ អង្គការអ៊ុកស៊ីដ និងសហការី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត បានមើលឃើញថា ទោះបីជាអង្គការ បានធ្វើសកម្មភាពការងារមួយនេះ ក្នុងរយៈពេលដ៏ខ្លី និងទើបតែចាប់ផ្តើមក៏ដោយ តែការរីកច្រើនគឺមានការអភិវឌ្ឍន៍តទៅមុខទៀត និងដើម្បីអភិវឌ្ឍន៍នៃការអប់រំលើវិស័យផលិតសម្ភារ ជនមានពិការភាពសិប្បនិម្មិត។

លោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed បានលើកឡើងថា ជាការប្តេជ្ញាអង្គការរបស់លោក នឹងជួយវិទ្យាស្ថានសង្គមកិច្ច ឲ្យក្លាយជាវិទ្យាស្ថានថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការជួយដល់ផ្នែកពិការភាព។

លោក Carson Harte បានបន្តថា ការផលិតសម្ភារដ៏ទំនើបៗ សម្រាប់ជូនជនមានពិការភាព គឺជារបៀបថ្មីមួយទៀត ហើយក៏ជារបបមួយនេះ កំពុងតែលូតលាស់ និងជាឱកាសមួយសម្រាប់ចាប់ដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា អង្គការអ៊ុកស៊ីដ គឺជាអង្គការផ្តល់អវយវៈសិប្បនិម្មិត ដល់ជនពិការ និងបន្តផ្តល់សេវាកម្មដល់ជនពិការ ហើយអង្គការនេះ ក៏កំពុងតែបើកដំណើរការ និងមានទីតាំងនៅវិទ្យាស្ថានសង្គមកិច្ចផងដែរ។

អង្គការអ៊ុកស៊ីដ បានផ្តល់សេវាស្តារលទ្ធភាពពលកម្ម ឬកាយសម្បទាជូនជនមានពិការភាព សរុបចំនួន១៧៤នាក់ ដែលមានស្រ្តីចំនួន២៦នាក់ បុរសចំនួន៥៩នាក់ កុមារាចំនួន៣១នាក់ កុមារី៣៨នាក់ ក្នុងនោះមានជនពិការភាពចូលថ្មីចំនួន១២នាក់ ត្រូវបានផ្តល់អវយវៈសិប្បនិម្មិត និងឧបករណ៍ជំនួយរាងកាយ៕

ដកស្រង់ពី៖ Fresh News