Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ឯកភាពលើគោលការណ៍សំខាន់ៗចំនួន៧ចំណុច ស្តីពីការធ្វើកំណែទម្រង់គ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុង និងស្រុក

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាពលើគោលការណ៍ សំខាន់ៗចំនួន៧ចំណុច ក្នុងធ្វើកំណែទម្រង់គ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រុង និងស្រុកតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងលិខិតស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការសម្រេចរៀបចំ ឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុកស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដើម្បីធានាដល់ការ លើកកម្ពស់ប្រសិទ្ធភាពការបំពេញតួនាទី និងការទទួលខុស ត្រូវរបស់រដ្ឋបាលក្រុង ស្រុកក្នុងនាមជា រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គោលការណ៍ទាំង៧ចំណុច ដែលស្នើឡើងដោយសម្តេចក្រឡាហោម ស ខេង ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឯកភាពរួចហើយនេះរួមមាន៖

ទី១៖ លុបចោលការិយាល័យ ជំនាញរបស់ក្រសួង ស្ថាប័ននៅថ្នាក់ក្រុង ស្រុក ដោយធ្វើសមាហរណកម្មការិយាល័យជំនាញទាំងនេះទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក។

ទី២៖ ក្នុងការធ្វើសមាហរណកម្មកា រិយាល័យជំនាញនេះ រចនាសម្ព័ន្ធគ្រប់គ្រងថ្មី របស់រដ្ឋបាលក្រុង ស្រុកត្រូវបង្កើតជាអង្គភាព ឬការិយាល័យចង្កោមវិស័យ សម្រាប់វិស័យមួយចំនួន ដែលពាក់ព័ន្ធចង្កោមវិស័យសេដ្ឋកិច្ច និងចង្កោមវិស័យសង្គមកិច្ច ដើម្បីធានាដល់ការកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងរចនាសម្ព័ន្ធស្ថាប័ន លើកលែងតែវិស័យជាអាទិភាពសំខាន់ៗមួយចំនួន ដូចជា អប់រំ សុខាភិបាល និងនគរូបនីយកម្ម ដែលចាំបាច់ត្រូវបង្កើតជាអង្គភាពដាច់ដោយឡែកៗពីគ្នា។

ទី៣៖ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនេះ ត្រូវមានភាពខុសគ្នារវាងរដ្ឋបាលក្រុង ដែលជាតំបន់ទីប្រជុំជន និងរដ្ឋបាលស្រុកដែលជាតំបន់ជនបទ។

ដោយឡែករចនាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលក្រុង ស្រុកនីមួយៗ ក៏ចាំបាច់ត្រូវរៀបចំ ផ្អែកលើវិសាលភាព និងសក្តានពលជាក់ស្តែង របស់រដ្ឋបាលនីមួយៗ។

ទី៤៖ ផ្ទេរមុខងារទាំងស្រុង ដែលកំពុងអនុវត្តដោយការិយាល័យជំនាញនានា របស់ក្រសួងស្ថាប័ននៅថ្នាក់ក្រុង ស្រុកនាពេលបច្ចុប្បន្ន និងមុខងារតាមវិស័យជាក់លាក់សម ស្របផ្សេងទៀតទៅឱ្យរដ្ឋបាលក្រុង ស្រុក។

ទី៥៖ ផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ដែលកំពុងប្រើប្រាស់ សម្រាប់ការិយាល័យជំនាញនៅថ្នាក់ក្រុង ស្រុក និងធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិចាំបាច់ ផ្សេងទៀតរបស់ក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលក្រុង ស្រុក។

ទី៦៖ ផ្ទេរបុគ្គលិកដែលកំពុងបម្រើការងារ នៅតាមការិយាល័យជំនាញ នៅថ្នាក់ក្រុង ស្រុក និងបុគ្គលិកចាំបាច់ផ្សេងទៀតរបស់ក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលក្រុង ស្រុក។

ទី៧៖ អង្គភាពមួយចំនួនដែលត្រូវរៀបចំថ្មីនៅថ្នាក់ក្រុង ស្រុក ត្រូវដំឡើងឋានៈឱ្យបាន សមស្របទៅនឹងទំហំការងារ និងការទទួលខុសត្រូវក្នុងការផ្តល់ សេវាដោយផ្ទាល់ជូនប្រជាពលរដ្ ឋដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញមន្ត្រីដែលមានសមត្ថភាព និងមានជំនាញខ្ពស់សមស្របស្ម័គ្រចិត្ត ទៅបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក៕

ដកស្រង់ពី៖ Fresh News