Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យស្ថានីយវិទ្យុ ត្រួតពិនិត្យម៉ាស៊ីនផ្សាយ ស្របតាមបច្ចេកទេស

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើដល់ស្ថានីយវិទ្យុ មួយចំនួន នៅក្នុងប្រទេសកម្ពុជា ត្រូវត្រួតពិនិត្យ និងប្រើប្រាស់ ម៉ាស៊ីនផ្សាយ ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីចៀសវាង ការឆ្លងចូលគ្នា ពីប៉ុស្ដិ៍មួយ ទៅប៉ុស្ដិ៍មួយ។

ការស្នើនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលា ស្ដីពីការបង្ហាញ បច្ចេកវិទ្យាថ្មី លើការប្រើប្រាស់ ផលិតផលម៉ាស៊ីនផ្សាយ វិទ្យុ និងទូរទស្សន៍ម៉ាក Quark របស់ប្រទេសអ៊ីតាលី នាថ្ងៃអង្គារនេះ នៅទីស្តីការក្រសួងព័ត៌មាន។ ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP បានដកស្រង់សម្តីរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ថាបច្ចុប្បន្ននេះ ស្ថានីយវិទ្យុភាគច្រើន នៅក្នុងប្រទេសកម្ពុជា មានការឆ្លងចូលគ្នា ពីប៉ុស្ដិ៍មួយទៅប៉ុស្ដិ៍មួយទៀត ដោយសារតែ ការប្រើប្រាស់បច្ចេកវិទ្យា មិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងភាគច្រើនប្រើប្រាស់ ម៉ាស៊ីនផ្សាយចាស់ៗ។

ឯកឧត្តម បន្តថា ក្រៅពីការឆ្លងចូលប៉ុស្តិ៍ ស្ថានីយ៍មួយចំនួនទៀត បានឆ្លងចូលទៅក្នុង ប្រព័ន្ធរ៉ាដាបញ្ជាយន្តហោះ ដែលធ្វើឲ្យមាន ការពិបាកដល់ប្រតិបត្ដិការ បញ្ជាការហោះហើរ របស់យន្ដហោះ នៅពេលចុះចត និងហោះហើរឡើង ព្រមទាំងធ្វើឲ្យមាន ការប៉ះពាល់យ៉ាងច្រើន ដល់ការគ្រប់គ្រងប្រព័ន្ធ រលកធាតុអាកាសផងដែរ។

ករណីនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើដល់ស្ថានីយ៍វិទ្យុ ដែលកំពុងដំណើរការ ផ្សព្វផ្សាយ នៅក្នុងស្រុក មួយចំនួន ត្រូវធ្វើការត្រួតពិនិត្យ និងប្រើប្រាស់ ម៉ាស៊ីនផ្សាយឲ្យបាន ត្រឹមត្រូវស្របតាមលក្ខណៈ បច្ចេកទេស ដើម្បីចៀសវាង ការឆ្លងចូលប៉ុស្តិ៍គ្នាពីប៉ុស្ដិ៍ បណ្ដាលឲ្យមានការ ពិបាកដល់ការគ្រប់គ្រង។

បើតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា បច្ចុប្បន្ននេះ មានស្ថានីយ៍វិទ្យុជាង ១០០ ដែលកំពុងដំណើរការផ្សាយ និងប្រើប្រាស់ ផលិតផលម៉ាស៊ីន ប្រភេទខុសៗគ្នា ក្នុងនោះម៉ាស៊ីន ផ្សាយមួយចំនួនធំ បាននាំចូលមកពី ប្រទេសអ៊ីតាលី កាណាដា ជប៉ុន និងសហរដ្ឋអាមេរិក៕