Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេចក្តីជូនដំណឹង: «សារមន្ទីរមគ្គុទ្ទេសក៍តេជោសែន» នៃវិមានឈ្នះឈ្នះ អនុញ្ញាតឲ្យទស្សនា៤ថ្ងៃតែប៉ុណ្ណោះ ក្នុង១សប្តាហ៍

  • បោះពុម្ព

(ភ្នំពេញ)៖ «សារមន្ទីរមគ្គុទ្ទេសក៍តេជោសែន» នឹងអនុញ្ញាតឲ្យទស្សនា ៤ថ្ងៃតែប៉ុណ្ណោះ ក្នុង១សប្តាហ៍ គឺនៅថ្ងៃពុធ សុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៥៖០០នាទីល្ងាច។

នេះបើយោងតាមសេចក្តីជូនដំណឹង ការចូលទស្សនកិច្ចវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ដោយសារមាជិកក្រុមការងារ ទទួលបន្ទុកមាន ឈ្នះ-ឈ្នះ សមត្ថភាពនៅមានកម្រិត ក្នុងការផ្តល់សេវា និងបច្ចេកទេសមិនឆ្លើយតប ទៅនឹងទីតាំងដែលទើប ចាប់ផ្តើមកសាងនេះ ដូចជា បរិវេណតូច ការគ្រប់គ្រងសេវាបច្ចេកទេស អគ្គិសនី និងរបៀបបបរណ្តាប់ធ្នាប់ចេញ-ចូល នៅមានកម្រិតទៅតាមទំហំសេចក្តីត្រូវការ របស់ទស្សនិកជនជាតិ អន្តរជាតិ។

ដូចនេះ គណៈកម្មការសាងសង់វិមាន ឈ្នះ-ឈ្នះ សូមជូនដំណឹងដូចតទៅ៖ *«សារមន្ទីរមគ្គុទ្ទេសក៍តេជោសែន» នឹងរៀបចំបើកឱ្យចូលទស្សនាជារៀងរាល់ថ្ងៃពុធ សុក សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី។

*ចំពោះការបើកចូលទស្សនា ក្រៅពីពេលវេលាកំណត់ខាងលើ គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ អនុញ្ញាតឲ្យតែមន្ត្រីរាជការ ក្រសួង ស្ថាប័ន និងក្រុមកម្មសិក្សាទីមួយៗ ដែលបានស្នើសុំជាផ្លូវការ។

*ចំពោះតំបន់សុខដុមនីយកម្ម តំបន់សូចតជោសន្តិភាព រូបចម្លាក់ និងបរិវេណជុំវិញ អនុញ្ញាតជូនចូលទស្សនាជាធម្មតា។

សូមជំរាបថា វិមានឈ្នះ-ឈ្នះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ គឺវិមានមានឈ្នះ-ឈ្នះ ត្រូវបានប្រារព្ធពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងការប្រារព្ធទិវានយោបាយឈ្នះ-ឈ្នះ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨) ផងដែរ។

សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើង ដោយបានដកស្រង់ចេញពីខ្លឹមសារ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ចែកចេញជា៣ផ្នែក ដែលក្នុងនោះជាន់ទី១ មានជ្រុងទាំង៧ នៃតួវិមានឈ្នះ-ឈ្នះ គឺតំណាងឱ្យកត្តាទាំង៧ ដែលនាំឱ្យគោលនយោបាយឈ្នះ-ឈ្នះ ទទួលបានជ័យជម្នះផ្នែកកណ្តាលមាន៥ជ្រុង ដែលជ្រុងទាំង៥ នៃតួវិមានតំណាងឱ្យយុទ្ធសាស្ត្រឌីហ្វីត (DIFID) រួមមាន៖ បំបែក, ឯកោ, បញ្ចប់, ធ្វើសមាហរណកម្ម និងទីអភិវឌ្ឍន៍ជាដើម។

ដោយឡែកផ្នែកខាងលើកំពូលវិមាន ដែលមាន៣ជ្រុង ដែលជ្រុងទាំង៣ នៃតួវិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យទី១៖ ការធានារូបកាយ និងអាយុជីវិត, ទី២៖ ការធានាអាជីព និងមុខរបរ និងទី៣ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។

នៅតួវិមានឈ្នះ-ឈ្នះ ផ្នែកកណ្តាលនៃជ្រុងទាំង៥ ត្រូវបានកសាងជា «សារៈមន្ទីរមគ្គុទេសន៍សម្តេចតេជោសែន» ដែលបានរៀបរាប់ពីប្រវត្តិ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្ដួលរំលំ របបប្រល័យពូជសាសន៍ «ប៉ុល ពត» កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសកម្មភាពដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ចាប់តាំងពីក្រោយថ្ងៃជ័យជម្នះ ៧ មករា រហូតដល់ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh News