Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឲ្យកម្ពុជា វិលទៅរកសង្គ្រាមវិនាសកម្មសារជាថ្មីឡើយ»

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានធ្វើការប្តេជ្ញាចិត្តជាថ្មីក្នុងការធានារក្សាឲ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់ ទូទាំងផ្ទៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យសង្គ្រាមវិនាសកម្មបំផ្លាញប្រទេស បំផ្លាញក្តីសុខប្រជាពលរដ្ឋ កើតមានជាថ្មីនោះឡើយ។

សម្តេចតេជោប្រមុខ រាជរដ្ឋាភិបាលបានគូសបញ្ជាក់នៅលើ Facebook ថា «ទម្រាំយើងមានឱកាសបាន អភិវឌ្ឍរហូតមានកំណើសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង»។

សម្តេចតេជោបន្តថា «ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏កាន់តែ មានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើន នៃប្រទេសជាតិកាន់តែច្រើន ឡើងផងដែរ។ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណជនរួមជាតិដែល បានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ផងដែរថា ម្លប់នៃសុខសន្តិភាពនៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តយ៉ាង សប្បាយរីករាយក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិចិននេះ៕

ដកស្រង់ពី៖ Fresh News