Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវអន្តរជាតិឆ្លងកាត់ច្រកព្រំដែនអន្តរជាតិបាវិត មានជាង៨២ម៉ឺននាក់ នៅឆ្នាំ២០១៨

  • បោះពុម្ព

(ស្វាយរៀង)៖ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព មានសន្តិសុខ សុវត្តិភាពល្អ បានធ្វើឲ្យភ្ញៀវអន្តរជាតិមានទំនុកចិត្តចេញចូលដោយមិនមានបញ្ហាបារម្ភអ្វីឡើយ។

ជាក់ស្តែងបើកក្រឡែកមកមើល ច្រកទ្វារអន្តរជាតិបាវិត ព្រំប្រទល់កម្ពុជា-វៀតណាមវិញ គឺមានភាពមមាញឹកទទួលភ្ញៀវ ចេញចូលជារៀងរាល់ថ្ងៃ ដោយពេល១ឆ្នាំ២០១៨ ភ្ញៀវអន្តរជាតិបានឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះ មាន៨២៣,៣៤១នាក់ មាន១៦១សញ្ជាតិ។

មន្ត្រីជំនួយការច្រកទ្វារព្រំដែន អន្តរជាតិបាវិតខេត្តស្វាយរៀង លោក ពុទ្ធ សុទ្ធាកែវ បានបញ្ជាក់ឲ្យភ្នាក់ងារ Fresh News ដឹងថា រយៈពេលពេញ១ឆ្នាំ២០១៨ កន្លងទៅនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានភ្ញៀវជាតិអន្តរជាតិ ឆ្លងកាត់ចូល សំរាក កំសាន្ត ទស្សនាប្រាង្គប្រាសាទ លំហែកាយតាមរម្មណីយដ្ឋាននានា ក្នុងប្រទេសកម្ពុជា ចំនួន ៨២៣,៣៤១នាក់ មាន១៦១សញ្ជាតិ។

ដោយឡែកភ្ញៀវចូល មកលេងកំសាន្តនៅកាស៊ីណូ និងក្លិបកំសាន្តតំបន់បាវិត មានចំនួន៤២៩,៥៨៩នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ចិន កូរ៉េ ហ្វីលីពីន សិង្ហបូរី និងជាតិសាសន៏ផ្សេងៗទៀត។

លោក ពុទ្ធ សុទ្ធាកែវ បានបញ្ជាក់ថា កត្តាដែលច្រកទ្វារព្រំដែនព្រំដែនអន្តរជាតិបាវិត មានភ្ញៀវកើនឡើងមកពីមន្ត្រីជំនាញបានអនុវត្តភារកិច្ចរួមទទួលខុសត្រូវ ទៅតាមជំនាញ តាមរយៈសម្របសម្រួលជូនភ្ញៀវបានល្អ និងទាន់ពេលវេលា ពិសេសច្រកទ្វារមានសុវត្តិភាព និងអនាម័យល្អ ។

សូមជម្រាបថា ខេត្តស្វាយរៀង ជាខេត្តមួយមានព្រំដែនជាប់ នឹងប្រទេសវៀតណាម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បើកច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ គឺច្រកទ្វារព្រំដែនបាវិត ស្ថិតនៅក្នុងក្រុងបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្ល័ ស្ថិតនៅក្នុង ឃុំថ្មី ស្រុកកំពង់រោទិ៏ បច្ចុប្បន្នច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រៃវល្ល័ មិនសូវមានភ្ញៀវឆ្លងកាត់ ចេញចូលដូចច្រកទ្វារព្រំដែន អន្តរជាតិបាវិតទេ ដោយសារផ្លូវគមនាគមន៍មិនអំណោយផល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ៕