Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ អភិបាលខេត្តព្រះវិហារ របស់កម្ពុជា និងអភិបាលខេត្តអូប៊ុន របស់ថៃ ចុះត្រួតពិនិត្យច្រកអានសេះ និងជួបចរចារកដំណោះស្រាយ បើកច្រកទ្វារអន្តរជាតិក្នុងពេលឆាប់ៗ

  • បោះពុម្ព

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចម្រុះ ជួបជាមួយអភិបាលខេត្តអ៊ូប៊ុន របស់ថៃចុះត្រួតពិនិត្យ និងរៀបចំសោភណ័ភាព មាត់ច្រកទ្វារអានសេះ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។

នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក អ៊ុន ចាន់ដា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាបើកច្រកអន្តរជាតិ នៅតាមព្រំដែនចំនួន៤ទៀត នៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះមានច្រកអានសេះ របស់យើងផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកឡើងទៀតថា មុននឹងដំណើរការច្រកអានសេះ ជាច្រកអន្តរជាតិនោះ ទាំងភាគីកម្ពុជា និងភាគីថៃ កំពុងតែយកចិត្តទុកដាក់ រៀបចំសោភណ័ភាព មាត់ច្រកទាំងសងខាងឲ្យបានសមរម្យ។

ដូច្នេះជំនួបរវាងអភិបាល ខេត្តព្រះវិហាររបស់កម្ពុជា និងអភិបាលខេត្តអ៊ូប៊ុន របស់ថៃ នៅព្រឹកនេះ ក្រៅពីការចុះពិនិត្យមើលការរៀបចំ នៅមាត់ច្រកអានសេះ ក៏មានការជជែកពិភាក្សា គ្នារកដំណោះស្រាយផងដែរ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗ៕

ដកស្រង់ពី៖ Fresh News