បណ្តាញសង្គម

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩ របស់កងយោធពលខេមរភូមិន្ទ។

ពិធីនេះធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលពីសំណាក់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក, ព្រមទាំងឧត្តមសេនីយ៍មេបញ្ជាការ ក្រោមចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនផងដែរ។

ដោយឡែកសម្រាប់កម្មវិធីបិទវិញនឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ៕

ដកស្រង់ពី៖ Fresh News