Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំលើកទី១៤ នៅភ្នំពេញ សប្តាហ៍នេះ

  • បោះពុម្ព

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 14th General Border Committee Meeting “GBC”) នឹងធ្វើឡើង នៅសណ្ឋាគារកាដែនស៉ីតធី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ។

ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee “GBC”) មួយត្រូវបានបង្កើតឡើង ដោយមានការជួបប្រជុំប្តូរវេន យ៉ាងទៀងទាត់រៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី១៤ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូនៃគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ។

បើសេចក្តីប្រកាសព័ត៌មានដដែល កិច្ចប្រជុំលើកទី១៤នេះ ក៏ដូចជាកិច្ចប្រជុំមុនៗដែរ ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សារបស់ខ្លួន ដោយផ្តោតយ៉ាងសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឲ្យបានរឹងមាំនូវ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងនៅ តាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំងពីរ ដើម្បីរក្សា និងធានាបាននូវ សេចក្តីសុខ ក្សេមក្សាន្ត និងជីវភាពរស់នៅរីកចំរើន របស់ប្រជាជន នៃប្រទេសទាំងពីរ៕

ដកស្រង់ពី៖ Fresh News