Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ ឈុំ សុជាត ងឿងឆ្ងល់ចំពោះការចុះផ្សាយថា លោកនិយាយអំពីគម្រោងផ្កាយរណប

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញនូវការងឿងឆ្ងល់ចំពោះ ការចុះផ្សាយថា លោកនិយាយអំពីរឿងគម្រោង ផ្កាយរណបរបស់កម្ពុជា ដែលចុះផ្សាយបន្តគ្នាតាមសារព័ត៌មានអនឡាញមួយចំនួន នាថ្មីៗនេះ។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអនឡាញខ្លះ បានចម្លងគ្នាផ្សព្វផ្សាយនូវដំណឹងវិជ្ជមានមួយ ដោយចាត់ទុកថាជាសម្តីនាយឧត្តមសេនីយ៍ ឈុំ សុជាត និយាយអំពីគម្រោងផ្កាយរណបរបស់កម្ពុជា ដោយថានឹងលេចឡើងជារូបរាងឆាប់ៗនេះ។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានការងឿយឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹង គម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា នាថ្មីៗនេះ។

ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបខ្ញុំផ្ទាល់ រយៈកាលកន្លងមក មិនដែលបាននិយាយអំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយទាល់តែសោះ»។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានដាក់ការសង្ស័យថា អ្នកសារព័ត៌មានដែលសរសេររឿងនេះ អាចទំនងមានការភាន់ច្រឡំចំពោះប្រភពដែលផ្តល់ព័ត៌មានអំពីផ្កាយរណបតែម្តង៕

ដកស្រង់ពី៖ FRESH NEWS