Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ទទួលបានមេដាយថ្នាក់លេខ១ ពីព្រះមហាក្សត្រថៃ

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទទួលបានមេដាយថ្នាក់លេខ១ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ថ្នាក់ប្រថមាភរណ៍ម្កុជថៃ។

នេះបើតាមការឲ្យដឹងពី មន្ដ្រីព័ត៌មាន របស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា បានបញ្ជាក់ថា ពិធីបំពាក់មេដាយនេះ ត្រូវបានធ្វើឡើងនៅប្រទេសថៃ ដោយមានការចូលរួមពី មន្ដ្រីជំនាញស្ថាប័នប្រទេសទាំងពីរ និងលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជាផងដែរ៕

ដកស្រង់ពី៖ Fresh News