Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​បង្កើត ​ការិយាល័យ​ ធ្វើលិខិត​ឆ្លងដែន​ គ្រប់​រាជធានី-ខេត្ត ទូទាំងប្រទេស

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅពេលខាងមុខនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតការិយាល័យ ធ្វើអត្តសញ្ញាណបណ្ណ នៅគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយលើកលែង ខេត្តកណ្តាលមួយ ប៉ុណ្ណោះ ព្រោះជាខេត្តនៅជិត រាជធានីភ្នំពេញស្រាប់។ សម្តេច បញ្ជាក់ថា ការពង្រីកការិយាល័យនេះ ក្នុងគោលលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើ អត្តសញ្ញាណបណ្ណ ដោយមិនចាំបាច់ ធ្វើដំណើរឆ្ងាយ មករាជធានីភ្នំពេញឡើយ។

ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលពលករ កំពុងសម្រុក ធ្វើលិខិតឆ្លងដែន សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលនេះ រដ្ឋាភិបាលសម្រេចបើក ការិល័យ ធ្វើលិខិតឆ្លងដែន នៅតាមខេត្ត បន្ថែមទៀត មាននៅខេត្តកំពង់ចាម  ស្វាយរៀង សៀមរាប បន្ទាយមានជ័យ និងខេត្តព្រៃវែង។