Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការនារីអន្ដរជាតិដើម្បីសន្ដិភាព បានមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចលើកទី៣០របស់ខ្លួន នៅកម្ពុជារយៈពេល២ថ្ងៃ

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការនារីអន្ដរជាតិដើម្បីសន្ដិភាព ហៅកាត់ថា IWPG បានធ្វើដំណើរមកដល់ ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចលើកទី៣០របស់ ស្វែងយល់ពីកត្ដាសន្ដិភាពនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលគណៈប្រតិភូដែលដឹកនាំដោយ លោក Man Hee Lee មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោកស្រី ហូយ សុជីវណ្ណី តំណាង IWPG នៅកម្ពុជា បានឲ្យដឹងថា មុនឈានដល់ទស្សនកិច្ច គណៈកម្មាធិការអន្ដរជាតិដើម្បីសន្ដិភាព ក៏នឹងរៀបចំកិច្ចប្រជុំកំពូល ស្ដីពីសន្ដិភាព នៃគណៈកម្មាធិការនារីអន្ដរជាតិ ដើម្បីសន្ដិភាព ក្រោមប្រធានបទ «សុខុដុមរមនីយ ការទំនាក់ទំនង និងសន្ដិភាព របស់ស្ដ្រីចំនួន៣កោដ្ឋ៧លាននាក់ នៅទូទាំងពិភពលោក»។

កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីស្ដ្រីដែលជាថ្នាក់ដឹកនាំ តាមស្ថាប័នរដ្ឋាភិបាល ពីស្ថាប័នឯកជន សង្គមស៊ីវិល ស្ដ្រីដឹកនាំពីសហគមន៍ សាស្ដ្រាចារ្យស្ដ្រី និងអ្នកគ្រូ សិស្សស្រី ពីសាកលវិទ្យាល័យ សរុបប្រមាណ១,០០០នាក់ផងដែរ។ តំណាង IWPG នៅកម្ពុជា បានបន្ថែមថា តាមរយៈនៃទស្សកិច្ចពី សន្តិភាពមកកម្ពុជា ពីសំណាក់គណ:កម្មាធិ ការនារីអន្តរជាតិដើម្បីសន្តិភាព នឹងរៀបចំបណ្តាញស្ត្រី និងពង្រឹងការសហការរបស់ស្ត្រី និងបង្ហាញពីស្ដ្រី និងការអប់រំសន្តិភាព និងបានពិភាក្សាពីតួនាទីរបស់ស្ត្រី ក្នុងការទទួលការយល់ដឹងពីសន្តិភាពពិភពលោក និងស្វែងរកមធ្យោបាយទាំងឡាយណា ដើម្បីអនុវត្តកិច្ចការនេះជាមួយការផ្តល់នូវវេទិការួមគ្នា ពីគ្រប់ស្ត្រីនៅទូទាំងកម្ពុជា។

លោកស្រីបានអះអាងថា គណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាព (IWPG) បានបង្កើតឡើងនៅឆ្នាំ២០១៣ ជាអង្គការមិនមែនរដ្ឋាភិបាល អង្គការមិនរកកម្រៃ និងបានចុះឈ្មោះផ្លូវការនៅ អង្គការសហប្រជាតិ UNDP និងជាមួយ UNECOSOC ក៏ដូចការចុះឈ្មោះជាមួយក្រសួង សមភាពយេនឌ័រ និងគ្រួសារនៃប្រទេសកូរ៉េ។

ស្នាក់ការកណ្តាលរបស់ IWPG នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។ គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព ជាអង្គការបង្កើតឡើងដោយគណៈកម្មាការស្ត្រី ដែលធ្វើការដោយស្ម័គ្រចិត្ត ជួយដល់ការពង្រឹងអំណាចរបស់ស្ត្រី លើផ្នែកសមភាពយេនឌ័រ សិទ្ធិរបស់ស្រ្តី និងដើម្បីសន្តិភាពពិភពលោក រួមទាំងការបញ្ឈប់សង្គ្រាម។

ស្ត្រីមួយចំនួនកំពុងធ្វើការ ដោយពុះពារយ៉ាងខ្លាំង ជាមួយជាតិសាសន៍ ជាតិពន្ធ សញ្ជាតិ វប្បធ៌ម និងសាសនា ដែលទាំងអស់គ្នារួមគ្នាតែមួយ ជាមួយ IWPG ដើម្បីសន្តិភាព។

រហូតមកដល់ពេលនេះ គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) កំពុងធ្វើការជាមួយសាខា និងអង្គការសមាជិក នៅជុំវិញពិភពលោក តាមរយៈសមាជិកភាពជាបណ្តាញ និងសាខាចំនួន១០០ មានសមាជិកអង្គការពីស្ថាប័នជាតិ ឯកជនជាសមាជិក ចំនួន២៤៥នៅទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕

ដកស្រង់ពី៖ Fresh News