Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាទទួលបានចំណូលជាង៤.៣ពាន់លានដុល្លារពីទេសចរអន្តរជាតិ ក្នុងឆ្នាំ២០១៨

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ កើនឡើងជិត១១% និងបាននាំប្រាក់ចំណូលប្រមាណ ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកថ្លែងយ៉ាងដូច្នេះថា «នៅឆ្នាំ២០១៨ កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រា១0.៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ»។

លោកបន្តថា នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវ ទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារ បានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់។

ជាយុទ្ធសាស្ត្រដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជា គោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យ មានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត និងបៃតង (Smart, Clean & Green)៕

ដកស្រង់ពី៖ Fresh News